ទើបតែរៀបការហើយថ្មីថ្មោងសោះ ប្រពន្ធវ័យក្មេងបែកគំនិតនាំប្រុសសហាយមករួម-រ័ក្សដល់បន្ទប់ ក៏ត្រូវប្ដីតាមទាន់ពេលកំពុងឡើងឋានសួរគ៌យ៉ាងរោលរាល…

ភ្នំពេញ ៖ សមជាបុរសពេញលក្ខណៈមែន នៅពេលសង្ស័យថាប្រពន្ធទើបរៀបការជាមួយគ្នាលបលួចទាក់ទងប្រុសថ្មីខ្លួនមិនខ្ចីអើពើតែលួចតាមដានជាសម្ងាត់រហូត ឈានដល់ចាប់បានភស្ដុតាងជាក់ស្ដែង ឃើញប្រពន្ធនិងប្រុសសាហាយដេកនៅក្នុងបន្ទាប់ជួលជាមួយគ្នាទាំងយប់ រួច ក៏ចាក់សោពីខាងក្រៅរត់ទៅប្ដឹងប៉ូលិសឲ្យនាំខ្លួនពួកគេយកទៅសាកសួរតែត្រូវប្រុសសាហាយនិង ប្រពន្ធថាមិនទាន់បានស៊ីចុកអីទេព្រោះទើបស្គាល់គ្នា១ខែនឹងតែយ៉ាងណាក៏ដោយបុរសជាប្តី មិនប្តឹងផ្តល់អីទេគឺសុំឲ្យនាងទៅស្រុកដើម្បីផ្ដិតមេដៃនិងមេជើងលែងលះគ្នាឲ្យដាច់ស្រឡះតែប៉ុណ្ណោះ ។

ករណីបុរសជាប្តីតាមទាន់ ប្រពន្ធនិងប្រុសសាហាយ ចូលដេកក្នុងបន្ទប់សម្ងំកឺបកាយ នេះបានកើត បង្ភឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៧ និង ៣០ នាទីយប់ នៅបន្ទប់ផ្ទះជួលស្ថិតក្នុងភូមិអង្គសង្កាត់ចោម ចៅ៣ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ។

សេចក្តីរាយការណ៍បន្តថាបុរសជាប្ដីពេញសិទ្ធិមានឈ្មោះអាវ.ស អាយុ ២០ ឆ្នាំ មុខរបរ កម្មកររោងចក្រ តែរស់នៅឯស្រុកកំណើតរស់នៅភូមិនឃុំមុខដាស្រុករមាសហែកខេត្តស្វាយរៀង ។

ចំណែកស្ដ្រីជាប្រពន្ធឈ្មោះទ.ស.ផ អាយុ ២១ ឆ្នាំ មុខរបរ ជា កម្មករ រោងចក្រ ស្នាក់ នៅ បន្ទប់ ជួល កើតហេតុ ខាងលើ រីឯ ប្រុស ជា សហាយ ឈ្មោះ ស.វ.ឆ អាយុ ២២ ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់ នៅផ្ទះ ជួល ភូមិ អង្គ សង្កាត់ ចោម ចៅ ៣ ខណ្ឌ ពោធិ៍ សែន ជ័យ ។

តាម ប្រភពពីបុរស ជាប្តីបានឲ្យដឹងថាគាត់បានស្តីដណ្តឹងប្រពន្ធរៀបការតាមប្រពៃណីតាំងពី ខែកុម្ភៈ ឆ្នាំ ២០១៩ មិនទាន់បាន១ឆ្នាំស្រួលបួលផង ដោយ ខាង ស្រី បង្គាប់ ថ្លៃ បណ្ណាការ ចំនួន ១៥០០ ដុល្លារ ។

ហើយប្តីប្រពន្ធគាត់ រស់នៅឆ្ងាយពីគ្នាដោយគាត់ធ្វើការនៅខេត្ត រស់នៅផ្សេងគ្នាលុះយូរៗទើបទៅជួបប្រពន្ធម្តងហើយមួយរយៈពេលថ្មីៗកន្លងមកនេះគាត់ បានទៅ រស់នៅស្រុកកំណើត ហើយ ឪពុកមា របស់ប្រពន្ធគាត់បានទូរស័ព្ទប្រាប់ថាប្រពន្ធរបស់គាត់ បានប្តូរបន្ទប់ជួលថ្មីហើយនិងឃើញតែកំពុងតែទាក់ទងជាមួយ ប្រុសថ្មីទៀតផងចូរក្មួយមកតាមដានដោយខ្លួនឯងទៅកុំឲ្យមីងចេះតែថា ។

បុរស ជា ប្តីប្រាប់បន្តថាលុះនៅ ថ្ងៃទី ២៥ មុនពេល កើតហេតុរូបគាត់បានមកពីស្រុកកំណើតដើម្បតាមដានប្រពន្ធក៏ឃើញប្រពន្ធនាំសហាយចូលក្នុងបន្ទប់ជួលនោះពិតប្រាកដមែនរូបគាត់ក៏យកកូនសោទៅចាក់ពីខាងក្រៅបន្ទប់ហើយបានរត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ភ្លាមៗផងដែរដើម្បីជួយអន្តរាគមន៍ ឃាត់ស្ត្រីជាប្រពន្ធនិងប្រុសស្នេហ៍ទៅប៉ុស្តិ៍ដើម្បីសួរនាំព្រោះបានឃើញផ្ទាល់ភ្នែក។

ក្រោយ ពេល កើតហេតុ ខណៈ ពេល សមត្ថកិច្ច ឃាត់ខ្លួន ស្ត្រី ជា ប្រពន្ធ និង ប្រុស សហាយ ទៅ សួរនាំហើយនោះស្ត្រីជាប្រពន្ធបានសារភាពថាខ្លួនមានទំនាក់ទំនង ជាមួយប្រុសស្នេហ៍អស់ រយៈពេល ១ ខែមកហើយតែមិនទាន់បានស៊ីជំរៅនៅឡើយ ទេចំណែកឯបុរសជាសហាយក៏បាន សារភាពដូចនារីជាប្រពន្ធដែរថារូបគេទើបតែទាក់ទងគ្នាទេគឺរូបគេទើបមកចូលបន្ទប់ជួលនេះបានម្តងតែប៉ុណ្ណោះ។បន្ទាប់ពីស្ដាប់ចម្លើយដោះសារពីអ្នកទាំងពីររួចមកបុរសជាប្តីមិនបានប្តឹងផ្តល់នោះទេគ្រាន់តែឱ្យ

សមត្ថកិច្ចធ្វើការអប់រំស្ត្រីជាប្រពន្ធនិងប្រុសសហាយតែប៉ុណ្ណោះនិងប្រាប់ឱ្យស្ត្រីជាប្រពន្ធប្រញាប់ ទៅស្រុកកំណើតដើម្បីផ្តិតមេដៃមេជើងលែងលះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្នាឲ្យវាដាច់ស្រឡះតែម្ដងទៅកុំឲ្យពិបាកមានរឿងវែងឆ្ងាយទៀតខាតពេលណាស់ បើយកមកអោបនឹងទ្រូងទៀតវាមិនខុសពីអោបដុំភ្លើងនោះទេ បើគេមិនស្រឡាញ់យើងហើយដោះលែងគេឲ្យទៅរមនុស្សដែលគេពេញចិត្តនោះទៅ ៕