ពុទ្ធោអើយ!! ប្រើកូនប្រុសឲ្យទៅចាប់មាន់យកមកសែន ចេះតែឆ្ងល់ទៅបាត់យូរហើយ មិនឃើញមកវិញ​ ពេលទៅមើលស្រាប់តែឃើញ

ភ្នំពេញ៖ កាលពីវេលាម៉ោង ៧:២០នាទីយប់ ផ្លូវបេតុង ក្នុងភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

មានកើតហេតុការណ៍មួយដ៏គួរឱ្យភ្ញាក់ផ្អើល បានកើតឡើងខណៈដែលមានក្មេងប្រុសជំទង់ម្នាក់ត្រូវបានបាត់បង់ជី-វិ-ត ។

នៅខណៈពេល ដែលគេបានឡើងទៅតាមចាប់មាន់ នៅលើធ្នឹមសំយ៉ាបផ្ទះ ស្រាប់តែទៅកាន់ប៉ះចំខ្សែភ្លើង ដែលដាច់រលាត់ បណ្តាលឲ្យឆក់ស្លា-ប់មួយរំពេចនៅនឹងកន្លែងកើតហេតុ។

បើយោងតាមការបញ្ចាក់ ពីខាងសមត្ថកិច្ចបាន ឱ្យដឹងថាករណីនេះដែរបានកើតឡើង ចំពោះក្មេងប្រុស ឈ្មោះ អួន វណ្ណដារ៉ា អាយុ ១៧ឆ្នាំ ជាសិស្សសាលា អនុវិទ្យាល័យ ព្រែកព្នៅ ថ្នាក់ទី ៨(A)រស់នៅកន្លែងកើតហេតុខាងលើ ។

បើតាមសម្ដីរៀបរាប់ របស់ឪពុកបានប្រាប់ឲ្យដឹងថា គាត់បានប្រើឲ្យកូនរបស់គាត់ ចាប់មាន់ដើម្បីទុកធ្វើម្ហូបសែននៅថ្ងៃស្អែក ទំនងកូនគាត់ពេលដែលឡើង ទៅកាន់ប៉ះចំខ្សែភ្លើង ដែលដាច់រលាត់ បណ្តាលឲ្យឆក់ទាល់តែអស់ឈា-ម ទើបបានធ្លាក់មកដី។

ឪពុករបស់កុមាររ-ង-គ្រោះ ក៏បានបញ្ជាក់បន្ថែមទៀតផងដែរថា កូនរបស់គាត់ឡើងទៅប៉ះចំខ្សែភ្លើង ដែលគាត់តដាក់អំពូលបំភ្លឺ នៅសំយាបមុខផ្ទះ ទើបបណ្តាលឱ្យជួបប្រទះ នឹងហេតុការណ៏បែបនេះ ៕