ស៊ែរចែកតៗគ្នាផង!!! អ្នកអាចនឹងជួបហានិភ័យដល់អាយុជីវិត ពេលឆ្លងកូវីដ ប្រសិនបើអ្នកមានជំងឺប្រភេទទាំងនេះ

បច្ចុប្បន្ននេះ​ វីរុសកូវីដ-១៩​ កំពុងតែចរាចរយ៉ាងសកម្មខ្លាំងក្លានៅក្នុងប្រទេសកម្ពុជា​ ដោយយើងមិនដឹងថាវានៅទីណាខ្លះនោះទេ​ ជាពិសេសនៅរាជធានីភ្នំពេញនេះតែម្តង​ ដែលមានការចម្លងបន្តគ្នាលឿនណាស់​ និងឆ្លងបន្តទៅខេត្ត​មួយចំនួនផងដែរ ។ តាម​សិក្សា​មួយ​ចំនួន​របស់​មជ្ឈមណ្ឌល​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​អាមេរិក (CDC) បានឲ្យដឹងថា អ្នកដែលមានជំងឺប្រភេទទាំងនេះប្រចាំខ្លួន ពេលឆ្លងកូវីដ អាចនឹងជួបហានិភ័យខ្ពស់ដល់សុខភាព និងអាយុជីវិត ៖

ជំងឺហឺត

ជំងឺក្រិន​សរសៃ​ឈាម

ជំងឺ Cystic fibrosis

លើស​សម្ពាធ​ឈាម

ខ្សោយ​ប្រព័ន្ធ​ភាពស៊ាំ

ជំងឺវង្វេង​វង្វាន់

ជំងឺធាត់

ជំងឺថ្លើម

ស្រ្តី​ពពោះ

ជំងឺ down syndrome

ជំងឺមហារីក

ជំងឺបេះដូង

ជំងឺ Thalassemia

ជំងឺទឹក​នោម​ផ្អែម។ល។

ដូចនេះ សូមបងប្អូនថែរក្សាសុខភាព​ និងមេីលកូនចៅឱ្យបានល្អ​ កុំឱ្យដេីរចេញក្រៅរហេតរហូត​ សម្រាប់មនុស្សពេញវ័យ​ បេីមិនមានការចាំបាច់ទេនោះ​ សូមនៅផ្ទះ​ល្អជាងការចល័តទៅកន្លែងនេះកន្លែងនោះដែលមិនមានភាពចាំបាច់​ ប៉ុន្តែបើតម្រូវការជាចាំបាច់ក្នុងការចេញពីផ្ទះ ត្រូវតែពាក់ម៉ាស់ជាប់ជាប្រចាំ និងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ។