តារាទៀងហើយ!!! នាយចឺម និងក្រុមគ្រួសារ​ត្រូវបញ្ជូនមកធ្វើចត្តាឡីស័ក និងធ្វើតេស្តរកវីរុសកូវីដ-១៩ ដោយសារជាប់ពាក់ព័ន្ធជាមួយ…

នាយចឺមតារាកំប្លែង និងជាអ្នកចម្រៀងល្បីឈ្មោះមួយរូប និងក្រុមក្រុមគ្រួសារត្រូវបានមន្ត្រីសុខាភិបាលបញ្ជូនមកកាន់មណ្ឌលធ្វើចត្តាឡីស័ក និងសំណាកដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ ដោយសង្ស័យមានផ្ទុកវីរុសនេះ បន្ទាប់មានការពាក់ព័ន្ធជាមួយនាងអ៊ីត ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយចឺម និងក្រុមគ្រួសារ ត្រូវបានបញ្ជូនមកដល់មណ្ឌលធ្វើចត្តាឡីស័ក នៅរសៀលថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២១នេះ ក្នុងមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ នៅសង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមប្រភពព័ត៌ បានឱ្យដឹងថា នាយចឺម មានការពាក់ព័ន្ធជាមួយ​ នាង​ អ៊ីត ដែលរកឃើញមានវិជ្ជមានកូវីដ-១៩ ទើបនៅរសៀលនេះ ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តបញ្ជូននាយចឺមព្រមទាំងក្រុមគ្រួសារមកធ្វើចត្តាឡីស័ក និងធ្វើតេស្តវីវុសកូវីដ-១៩តែម្តង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ រដ្ឋបាលសេចក្តីជូនដំណឹងស្ដីពី ករណីនារីម្នាក់ ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ កក្កដា សុភ័ណ្ឌ មានវិជ្ជមានកូវីដ១៩ ហើយបានមកលេងមិត្តភក្កិនៅក្នុងភូមិសាស្រ្តក្រុងច្បារមន ខេត្តកំពង់ស្ពឺ ចាប់អំឡុងថ្ងៃទី១២-១៣ និង១៤ ខែមិនា ឆ្នាំ២០២១ នេះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកថា នៅថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២១ ម្សិលមិញនេះ អាជ្ញាធរខេត្តកំពង់ស្ពឺ បានសម្រេចបិទទីតាំងដែលមានការពាក់ព័ន្ធនឹងព្រឹត្តិការសហគមន៍ ចំនួន ៥កន្លែង រួមមាន៖ ១-ផ្សាររាត្រីកំពង់ស្ពឺ, ២-អាហារដ្ឋាន NONA Sea Food ខាងកើតផ្សារកំពង់ស្ពឺ, ៣-ផ្ទះល្វេងក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ, ៤-ហាងកាហ្វេ អាម៉ាស៊ូន ស្ថានីយ៍ប្រេងឥន្ធនៈ PTT សង្កាត់រការធំ និង៥-អាហារដ្ឋាន ម៉ែប៉ុក ឫស្សី ឃុំស្គុះ ស្រុកសំរោងទង ដែលទីតាំងខាងលើមានពាក់ព័ន្ធនឹងនារីម្នាក់ឈ្មោះគីមឡាងប៉ះពាល់ផ្ទាល់ជាមួយបុគ្គល កក្តដា សោភ័ណ្ឌ ដែលវិជ្ជមានកូវីដ-១៩ ។

អ្នកពាក់ព័ន្ធជាមួយនឹងព្រឹត្តការណ៍ នៅក្រុងច្បារមន ដែលមានការពាក់ព័ន្ធបានយកមកធ្វើចត្តាឡីស័ក និងតេស្តរកវីរុសកូវីដ-១៩ជាបន្តបន្ទាប់ដោយពួកគេស្ថិតនៅក្នុងការសង្ស័យដូចនេះត្រូវធ្វើចត្តាឡីស័កតាមបច្ចេកទេសសុខាភិបាល ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​