ឱក សុគន្ធ កញ្ញា ទម្លាយប្រាប់ពីអាការ:ខ្លួន ក្រោយធ្វើចត្តាឡឺស័កអស់រយ:ពេល៧ថ្ងៃ

ភ្នំពេញ: ក្រោយមានការផ្ទុះករណីវិជ្ជមានកូវីដ១៩ នៅក្នុងរង្វង់អ្នកសិល្ប: ព្រមទាំងតារាល្បីៗជាច្រើនរូបរួចមកហើយនោះ អ្នកដែលជាប់ពាក់ព័ន្ធទៀតសោតក៏ត្រូវបានក្រសូង និងក្រុមគ្រូពេទ្យជំនាញស្នើសុំឲ្យមានការធ្វើចត្តាឡឺស័កនៅផ្ទះ ចៀសវាងការដើរចេញក្រៅផ្ទះ ដែលបង្កឲ្យមានការឆ្លងរីករាលដាលខ្លាំង។

យ៉ាងណាមិញ ងាកមកមើល អ្នកនាង ឱក សុគន្ធកញ្ញា ដែលប្រិយមិត្ត ពុកម៉ែ បងប្អូន ទស្សនិកជនបានស្គាល់ថា អ្នកនាងជាកំពូលតារាចម្រៀងប្រចាំផលិតកម្មហង្សមាសមួយរូបនោះ ក៏ត្រូវបានតម្រូវឲ្យធ្វើចត្តាឡឺស័កនៅផ្ទះ ដើម្បីបង្ការការឆ្លងដោយយថាហេតុណាមួយផងដែរ។ ថ្មីៗនេះ ក្រោយតេស្តលើកទី១ អវិជ្ជមានកូវីដ១៩រួចមក អ្នកនាង ឱកសុគន្ធកញ្ញា និងនៅថ្ងៃទី៧នៃការធ្វើចត្តាឡឺស័កនេះ ក៏បានបង្ហោះសារនៅលើគណនីហ្វេសប៊ុក របស់ខ្លួនដោយរៀបរាប់ប្រាប់ពីអាការ:របស់ខ្លួនដូច្នេះថា៖

ក្នុងរយៈពេលកំពុងរក្សាកម្លាត ដាក់ខ្លួនឲ្យនៅដាច់ដោយឡែក តាមដានពីអាការ: ក៏មានមិត្តភ័ក្របងប្អូនអ្នកគាំទ្រជាច្រើនចង់ដឹងពីសុខទុក្ខរបស់នាងខ្ញុំនិងក្រុមគ្រួសារ ដូច្នេះហើយ នាងខ្ញុំសូមជូនដំណឹងថាសុខភាពរបស់នាងខ្ញុំនិងក្រុមគ្រួសារ មិនមានអ្វីប្រែប្រួលគួរឲ្យកត់សម្គាល់នោះទេ គឺនៅតែមានសុខភាពល្អធម្មតា ពួកយើងនៅតែរង់ចាំកាធ្វើតេសជាលើកទីពីម្ដងទៀតដើម្បីឲ្យច្បាស់ យ៉ាងណាក៏សូមអរគុណចំពោះការស្រឡាញ់ ព្រួយបារម្មណ៍ អំពីអ្នកគ្រប់គ្នា ជូនពរបងប្អូន មានសំណាងល្អ ជោគជ័យ ឈ្នះជំងឺដ៏កាចសាហាវនេះ 🙏🙏 ថ្ងៃទី៧ 😷 #stayhome #staysafe #day7 @oeng_sokly @oengpanhaboth_charlie @sokuntana

គួររំលឹកផងដែរថា ក្នុងខណ:ពេលដែលស្ថាប័នហង្សមាស មានអ្នកសិល្ប:ជាច្រើន ដូចជាលោកណុប ប៉ាយ៉ារិទ្ធិ អ្នកនាង សុគន្ធ នីសា អ្នកនាង ចាន់កែវនិមល ព្រមទាំង កញ្ញា វីឌីណែត ផងដែរនោះ ត្រូវបានក្រុមគ្រូពេទ្យរកឃើញថា មានវិជ្ជមានកូវីដ១៩ ខណ:អ្នកដែលជាប់ពាក់ព័ន្ធផ្សេងទៀតកំពុងធ្វើចត្តាឡឺស័ក៕