លោក កក្កដា សុភ័ណ្ឌ ស្រែកយំខ្លាំងៗនឹងអង្វរមហាជន ក្រោយពេលសំភាសន៍តាមទូរស័ព្ទសំភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងស្រុកមួយ

កាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ម្សិលមិញនេះ បុគ្គលឈ្មោះ កក្កដា សុភ័ណ្ឌ បានធ្វើការប្រកាសនៅលើគណនីហ្វេសប៊ុកថា ខ្លួនបានទទួលលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ ក្រោយមានអាការៈមិនស្រួលខ្លួនខុសប្លែកពីធម្មតា ហើយទៅធ្វើតេស្តក៏ទទួលបានលទ្ធផលបែបនេះតែម្តង។ បន្ទាប់ពីទទួលដំណឹងនេះ អាជ្ញាធរខេត្តតាកែវ បានធ្វើការចុះពិនិត្យ និងបិទទីតាំងផ្ទះសំអាងការណាក់ ដាណេ និងផ្សារអង្គសឹង្ហ មានជាប់ពាក់ព័ន្ធមង្គលការ នៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដែលបានប្រារព្ធឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ កន្លងទៅ ជាបណ្ដោះអាសន្ន ហើយអាជ្ញាធរខេត្តតាកែវក៏បានរកឃើញអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយនឹងបុគ្គល កក្កដា សុភ័ណ្ឌ ជិត៤០០នាក់ផងដែរ។

ក្រោយមានជំងឺកូវីដ លោក កក្កដា សុភ័ណ្ឌ បានធ្វើការសំភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងស្រុកមួយ ដោយរូបលោកបាននិយាយថា ដោយសារតែរូបលោកមិនបានដឹងថាមានផ្ទុកជំងឺកូវីដ១៩ នៅក្នុងខ្លួនទេ ប្រសិនបើដឹង ក៏មិនទៅចូលរួមមង្គលការនោះដែរ ដោយសារតែពិធីមង្គលការនោះជាមិត្តភក្តិជិតដិតលោក ហើយលោកក៏មិនចង់ឲ្យមានរឿងបែបនេះកើតឡើងដែរ។ លោក កក្កដា សុភ័ណ្ឌ ក៏បាននិយាយទាំងទឹកភ្នែកសុំអង្វរ កុំជេរប្រមាថរូបលោក ទាំងដែលរូបលោកមិនចង់ឲ្យកើតរឿងនេះឡើងនោះទេ។ សូមស្តាប់កិច្ចសំភាសន៍របស់លោក កក្កដា សុភ័ណ្ឌ ខាងក្រោមនេះ៖

https://fb.watch/4f5E21Ufwm/

ដកស្រង់ពី៉៖ khmernote