ពិនិត្យ​មើលសញ្ញាទាំងនេះ បញ្ចាក់ថាសង្សាចាស់នៅតែស្រលាញ់អ្នកដដែល

ប្រសិនបើនៅឆ្ងល់ថា តើមនុស្ស​អតីតនៅតែស្រលាញ់យើង​ទៀត​ដែរ​ទេ មិនថា មិត្តប្រុសស្រី ស្វាមីភរិយា អត្ថបទនេះនឹងប្រាប់​យ​ច្បា​ស់​អំពីរបៀបសម្គាល់ដឹងថាគេនៅតែស្រឡាញ់យើង​ពិត​ប្រាកដ។

បន្ទាប់ពីការបែកបាក់ ជារឿងធម្មតាទេដែលភាគីទាំងសងនៅឆ្ងល់ថាតើគូអតីតនៅសល់ចិត្តស្នេហ៍​ដែរអត់? រកមើលថា គេនោះ មា​ន​ប៉ុន្មាន​ចំណុចនេះដែរ?

១. គេសប្បាយចិត្តពេលឃើញយើង

នៅពេលអតីតកន្លងច្រើនខែឈានដល់ឆ្នាំ ពេលវាក់គ្នាម្តងៗចំំណាំមើល ប្រសិនបើនាង​ឬគេ​ហាក់ភ័យៗ សើចៗ ឬមានភាពកក់​ក្តៅ ​រួសរាយរាក់ទាក់ ជួនជា​ស្លេកស្លាំង បង្ហាញថាគេនៅតែមានអារម្មណ៍ល្អចំពោះស្នេហា​ពីមុនមក ហើយប្រហែលជារងើកភ្លើង​អា​ច​​ឆេះឡើងវិញទ្រោលបានឱ្យតែមានខ្យល់បង្កាត់។

២. អារម្មណ៍គេប្តូរលឿន

អាកប្បកិរិយាក្តៅនិងត្រជាក់ ច្របូកច្របល់ក្នុងអារម្មណ៍និងចលាចល គ្មានអ្វីជាងស្នេហា​នោះទេ។ អារម្មណ៍ទាំងនេះ ដូចជាព្រម​បែ​ក​បាក់ នៅស្តាយ ឬចង់គិតឡើងវិញ។ល។ គឺសម្គាល់នឹងឃ់ើញភ្លាមៗ ដូចជា​ពេលខ្លះ ធ្វើខឹង ពេលខ្លះធ្វើស្និទ្ធ ម្តង​ដើរតួជា​មិត្ត​ល្អ​​បំ​ផុត​បន្ទាប់មកទៀតដូចជាមនុស្សឆ្កួតខឹងគ្នា ហើយបន្ទាប់ទៀតដូចជាមនុស្សកំសាករកអីនិយាយមិនឃើញ មិនហ៊ានងាកមើល​គ្នា ​នោះហើយជាមូលដ្ឋាននិយមន័យក្តៅនិងត្រជាក់សែនច្របូកច្របល់ ខណៈបេះដូងនៅមានស្រមោលអ្នកចាស់។

៣. មានប្រតិកម្មក្នុងអារម្មណ៍ខ្លាំងនៅពេលនិយាយឈ្មោះយើង

ភាពផ្ទុយគ្នានៃសេចក្តីស្រឡាញ់មិនមែន​ស្អប់ទេ គឺភាព​ព្រងើយកន្តើយ។ ប្រសិនបើគេនោះមិនខ្វល់មើលមកអ្នកឬទា​ក់ទងជា​មួយ​អ្នក ​គេព្រងើយកណ្តើយ អាចប្រាកដថាគ្មានស្នេហាទៀតទេ ប៉ុន្តែប្រសិនបើការឆ្លើយតបរបស់គេចំពោះយើង​ប្រើអារម្មណ៍ខ្លាំង ដូ​ច​ជា​ស្អប់ឬស្រលាញ់ខ្លាំង អាចជា​មូលដ្ឋានលើអារម្មណ៍​ទុក្ខ​ព្រួ​យ ​ព្រោះនៅស្រណោះ។

៤. គេចង់បានការ​យកចិត្តទុកដាក់

គេអាចបង្ហោះអ្វីៗតាមអ៊ីនធឺណេតដូចជារូបថតជាមួយអ្នកក្រោយ ឬរូបថតរបស់គេជាមួយមិត្តភក្ដិ ឬនិយាយ​Caption ដែ​ល​កន្ល​ង​ម​ក​​គេ​មិននសូវចូលចិត្ត ព្រោះគេ​សង្ឃឹមថាយើង​នឹងកត់សម្គាល់។ ជួន​គេ​ដកស្រង់សម្រង់ពាក្យពេចន៍ដែលគួរឱ្យស្តាយ និងអ្វីដែល​ប​​ង្ហា​ញ​​ពីអារម្មណ៍ខ្លួនបានឆ្លងកាត់ ឬកន្លែង ឬអ្វីគ្រប់យ៉ាងដែល​អាចធ្វើឱ្យយើងនឹកឃើញកាលនៅក្បែរគ្នា។

៥. ពេលជួប ​គាត់មិនស្រស់ស្អាតឬសង្ហា​ដូចកាល​នៅជាមួយយើង​

គេកំពុងចុះខ្សោយរូបរាង និងមានគំនិត​រស់នៅ ដោយសារវិបត្តិគ្មានអ្នកក្បែរជីវិតគេ​។ មនុស្សមានសុភមង្គល ឬគ្មានកុហក​មិន​បា​ន​​ទេ​។ ​យើងជាមនុស្ស​ធ្លាប់ស្រលាញ់គ្នាតែងតែមើលដឹង៕

ដកស្រង់ពី៖ poraman