មនុស្សស្រីល្ងង់កាន់លុយប្តី ឯមនុស្សស្រីឈ្លាសវៃប្រើវិធីទាំងបីនេះ!!!

មានមនុស្សជាច្រើនសួរខ្ញុំថា ក្នុងនាមជាមនុស្សស្រីគួរតែកាន់លុយប្តីទេ? ពីព្រោះមនុស្សប្រុសឱ្យតែមានលុយតែងតែចង់សប្បាយមានស្រីក្រៅ។

ដូច្នេះ ចង់ឱ្យចំណងអាពាហ៍ពិពាហ៍មានសុភមង្គល លុះត្រាតែក្នុងដៃរបស់មនុស្សប្រុសគួរតែកុំមានប្រាក់ច្រើនពេក។

តាមពិតទៅគំនិតមួយនេះខុសធ្ងន់ណាស់ បើមនុស្សស្រីម្នាក់ពឹងផ្អែកចំពោះការកាន់លុយប្តីដើម្បីទទួលបានសុភមង្គល និងសុវត្ថិភាពផ្លូវចិត្តនោះ ចុះមនុស្សប្រុសដែលក្រីក្រទាំងនោះ នៅតែលួចមានស្រីបានដដែល តើនេះគួរបកស្រាយយ៉ាងម៉េចវិញទៅ?

សូមចងចាំថា សុវត្ថិភាពផ្លូវចិត្តរបស់មនុស្សស្រី គឺតាមរយៈភាពខ្លាំង និងការជឿជាក់លើខ្លួនឯងផ្តល់ឱ្យតែប៉ុណ្ណោះ គ្មានទាក់ទងនឹងអ្នកដទៃឡើយ។

នារីល្ងង់ គឺជាមនុស្សស្រីដែលចេះតែចង់កាន់លុយប្តី ឯនារីឈ្លាសវៃវិញ តែងតែអាចគ្រប់គ្រងមនុស្សប្រុសបានតាមរយៈវិធីទាំង៣ខាងក្រោមនេះ ៖

១. រក្សាមាត់របស់ខ្លួនឯងឱ្យបានល្អ

7fbc118afb0f31f61d340bf6c8f2de2e

ពាក្យបុរាណពោលថា ៖ គ្រោះចេញពីមាត់ អ្នកទាំងអស់ក្រឡេកមើលភរិយាមួយចំនួនទៅដឹងហើយ ជាធម្មតាចូលចិត្តនិយាយរឿងឥតបានការ ដូច្នេះតែងតែមិនសូវទទួលបានអារម្មណ៍ល្អពីស្វាមីឡើយ ដ្បិតតែគេនិយាយថាស្តីឱ្យគឺស្រលាញ់មែន តែមានរឿងខ្លះ ក្នុងនាមជាប្រពន្ធគួរតែនិយាយអ្វីឱ្យមានព្រំដែន ដាច់ខាតត្រូវរក្សាមាត់ខ្លួនឯងឱ្យបានល្អ ធ្វើខ្លួនឱ្យរៀបរយ។

ប្តីប្រពន្ធឈ្លោះគ្នាគឺជារឿងធម្មតា តែសូមចាំថាកុំប្រើពាក្យសម្ដីណាដែលធ្វើឱ្យរបួសដល់ចិត្តរបស់គេ មនុស្សប្រុសមិនប្រកាន់មិនមែនបានន័យថាគេមិនទុកក្នុងចិត្តឡើយ ដាច់ខាតកុំចាំដល់ចិត្តគេខ្ទេចខ្ទាំចិត្តហើយ ទើបនឹកស្តាយក្រោយឱ្យសោះ។

ដូច្នេះហើយ ត្រូវរក្សាមាត់ឱ្យបានល្អ កុំសូវនិយាយពាក្យដែលមានបន្លា ត្រូវចេះលើកទឹកចិត្តលួងលោមឱ្យបានច្រើន បែបនេះទើបទំនាក់ទំនងប្តីប្រពន្ធអ្នកមានស្ថិរភាព។

មនុស្សស្រីអាចមានរូបរាងមិនសូវស្អាត អាចគ្មានចំណេះដឹង តែមិនអាចគ្មានចរិយាសម្បតិ្តឡើយ ព្រោះទឹកចិត្ត និងចរិយាសម្បត្តិរបស់មនុស្សស្រីគឺជាភាពទាក់ទាញដ៏មានប្រសិទ្ធភាពបំផុត។ ប្តីប្រពន្ធដែលមានភាពស្រុះស្រួលគ្នា ដាច់ខាតត្រូវមានការយល់ចិត្តគ្នា និងទំនាក់ទំនងស្អិតរមួត ចាំបាច់ត្រូវតែរក្សារមាត់យើងឱ្យបានល្អ។

២. គ្រប់គ្រងពេលវេលាខ្លួនឯង

3548e563fe768607c498507f96c07d00

ភាពទុក្ខព្រួយបំផុតរបស់មនុស្សស្រី គឺយល់ថាខ្លួនឯងបានយកពេលវេលាមួយភាគធំលះបង់ទៅក្នុងការងារផ្ទះសម្បែង បន្ទាប់មកក៏និយាយជះកំហឹងដាក់ប្តីថា ៖ “ អ្នកឯងអស្ចារ្យណាស់ទៅ បើខ្ញុំមិនចេះទុកដាក់ អ្នកឯងអាចរស់នៅសុខស្រួលបែបនេះទេ?” មិនខ្វល់ថាជាប្រាក់កាក់ ឬជាពេលវេលាឡើយ មនុស្សគួរគម្បីបណ្តាក់ទុនចំពោះខ្លួនឯង ដាច់ខាតកុំធ្វើឱ្យខកខានពេលវេលាផ្លាស់ប្តូរខ្លួនឯងឱ្យសោះ។

មួយថ្ងៃៗនៅតតែក្រឡឹងតែជុំវិញប្តី ធ្វើកិច្ចការផ្ទះ ទិញបន្លែធ្វើម្ហូប ដោយយកពេលវេលាដ៏ស្រល់ត្រកាលលះបង់ចំពោះរឿងកំប៉ិកកំប៉ុក ពាក់កណ្តាលជីវិតក្រោយនឹងយល់ថាខ្លួនឯងប្រៀបមិនស្មើនឹងម៉ែដោះផង ហើយនៅអាចប្រឈមមុខនឹងហានិភ័យត្រូវបានមនុស្សប្រុសបោះបង់ចោលទៀត។

កែប្រែអ្នកដទៃ មិនដូចជាកែប្រែខ្លួនឯងឡើយ និយាយជារួមទៅ សម្អាងអ្វីនិយាយថាបោកខោអាវដាំស្ល គឺជាការងាររបស់មនុស្សស្រីនោះ?

បច្ចុប្បន្នចន្ទល់របស់គ្រួសារមិនប្រាកដថានៅតែជាមនុស្សប្រុសឡើយ។ ឱ្យតែកែប្រែខ្លួនឱ្យក្លាយទៅជាមនុស្សពូកែ ទើបអាចទទួលបានការគោរព និងស្រលាញ់ពីមនុស្សប្រុសបាន ដូចយើងឃើញស្រាប់ហើយ បើមិនចេះគ្រប់គ្រងពេលវេលាខ្លួនឱ្យបានល្អទេ ពេលដែលបាត់បង់មនុស្សប្រុសភ្លាម នោះយើងនឹងមានអារម្មណ៍ថាប្រៀបដូចជាបាត់បង់ពិភពលោកទាំងមូលដូច្នោះដែរ។

៣. គ្រប់គ្រងភាពខឹងឆេឆាវរបស់ខ្លួន

6366ed346593036e7a51e6496010b70e

មនុស្សស្រីអាចខឹងឆេឆាវបាន តែកុំចេះតែខឹងផ្តេសផ្តាស មានពេលខ្លះព្រោះតែរឿងតូចមួយជេរស្តីបន្ទោសទៅកាន់មនុស្សប្រុសទាំងកំរោល សូម្បីតែអារម្មណ៍មិនសប្បាយចិត្តក៏ត្រូវពឹងពាក់លើមនុស្សប្រុសមកលួងលោម ឬជះកំហឹងទៅលើគេដែរ។

មនុស្សស្រីដែលឈ្លាសវៃម្នាក់គឺអាចគ្រប់គ្រង និងយកឈ្នះលើអារម្មណ៍របស់ខ្លួនឯងបាន និងអាចធ្វើរហូតដល់ថ្នាក់មិនងាយខឹងផ្តេសផ្តាសបានទៀតផង។

ការខឹងក្រោធនេះ សូម្បីតែមនុស្សល្ងង់ក៏គេដឹងថាគ្មានប្រយោជន៍ចំពោះអ្នកណាដែរ ចំណែកឯបញ្ហាមនោសញ្ចេតនាប្តីប្រពន្ធប្រះឆា លទ្ធផលបែបនេះគឺគ្មានអ្នកណាចង់ឃើញឡើយ។ ចំពោះមនុស្សប្រុសវិញ អាចព្រោះតែភាពរករឿងខុសទំនងរបស់យើង បណ្តាលឱ្យគេអស់ចិត្តពីយើងបន្តិចម្តងៗដោយមិនដឹងខ្លួន។

មនុស្សប្រុសមានលុយគឺនឹងខូច តែនេះគ្រាន់តែជាពាក្យដែលគ្មានអំណះអំណាងច្បាស់លាស់ឡើយ ឬមួយថាឱ្យតែមនុស្សប្រុសមានបានហើយគឺគ្មានចិត្តស្មោះទេឬ? គ្រាន់តែអាចនិយាយបានថា បន្ទាប់ពីមានលុយហើយ វាបានកាត់បន្ថយសមត្ថភាពក្នុងការទប់ទល់នឹងការល្បួងពីខាងក្រៅបានខ្សោយជាងមុនប៉ុណ្ណោះ។

តែយើងអាចងាកមកប្រើប្រាស់វិធីដូចជា ការតុបតែងខ្លួនឱ្យបានស្អាត រៀនធ្វើម្ហូបឱ្យបានឆ្ងាញ់ យកចិត្តឪពុកម្តាយក្មេក ឯករាជ្យក្នុងផ្នែកសេដ្ឋកិច្ច យល់អធ្យាស្រ័យពីគេឱ្យបានច្រើន ចេះទុកដាក់ចំណាយ មនុស្សស្រីប្រភេទនេះ តើមានមនុស្សប្រុសឯណាអាចទៅផិតក្បត់នឹងយើងបានទៅ ដូច្នេះវិធីទាំងនេះអាចនឹងល្អជាងការជំរិតករប្តីយកលុយទៅទៀត៕

ប្រភព ៖ https://worldaas.com / ប្រែសម្រួល ៖ Mythical Team