មិនងាយទេ!!! រើសបានចិញ្ចៀនពេជ្រ តម្លៃខ្ទង់ម៉ឺនដុល្លារ បុរសម្នាក់នេះសុទ្ធចិត្ត ប្រកាសរកម្ចាស់វិញព្រោះតែហេតុផលនេះ…

អាមេរិក៖ បុរសម្នាក់ ជាអ្នកស្វែងរកកំណប់ ដែលឈ្មោះថា Derek Smith បានប្រទះឃើញចិញ្ចៀនពេជ្រមួយវង់ដោយមានតម្លៃប្រមាណជា ១មុឺនដុល្លារ នៅលើឆ្នេរសមុទ្រដែលស្ថិតក្នុងរដ្ឋ Florida ប្រទេសអាមេរិក បន្ទាប់ពីមានមនុស្សម្នាក់ ធ្វើជ្រុះវានៅក្នុងទឹកសមុទ្រ។

ដោយឡែក ចិញ្ចៀនពេជ្រមួយវង់ដ៏មានតម្លៃនោះ បានរកឃើញដោយ កប់ក្នុងដីខ្សាច់ជ្រៅគួរសម គ្រាន់តែឃើញភ្លាម រូបលោក ក៏នឹកឃើញស្ត្រីម្នាក់បាននិយាយថា នាងបានបាត់ចិញ្ចៀនពេជ្រមួយវង់ ខណៈពេលដែលនាង កំពុងតែលេងទឹកសមុទ្រផងដែរ។

ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ លោក Derek Smith និយាយថា រូបលោក មិនអាចទាក់ទងម្ចាស់ចិញ្ចៀនពេជ្រមួយវង់នេះនៅឡើយទេ ដោយលោកបានប្រកាសស្វែងរក តាមបណ្តាញសង្គមឲ្យ ម្ចាស់ចិញ្ចៀនមកទទួលយករបស់វិញត្រលប់ទៅផ្ទះវិញផង៕

ប្រភពពី ៖ khmerload