កុំ​យកស្រាមកលេងសើចជាមួយក្មេង​! បញ្ជោក្មេងផឹកស្រា ស្រវឹង​រហូត​ដើរ​ដួល​គ្នា​ជុង​ក្បាល​នឹង​ឈើស្រួចៗ​គួរ​ឲ្យ​អាសូរ លទ្ធផល បុរស​២​នាក់​ត្រូវជួបរឿងនឹកស្មានមិនដល់​… (​វីដេអូ​)

ប្រទេស​ឥណ្ឌូណេស៊ី៖បើយោងតាមវីដេអូដែលបានបង្ហោះក្នុងបណ្តាញសង្គមទាក់ទងទៅនឹងបុរស​​២​នាក់ ត្រូវបាន​ចាប់ខ្លួន​ពីបទ​ចោទប្រកាន់ថា​បាន​បង្ខំ​ក្មេងប្រុស​អាយុ ៤ ឆ្នាំ ម្នាក់ ឲ្យ​ផឹកស្រា រហូត​ស្រវឹង​ទប់​ស្មារតី​លែង​បាន ដើរ​ដួល​​គួរ​ឲ្យ​អាណិត។បើទោះជា​មើលទៅ​គួរ​ឲ្យ​អស់សំណើច​ខ្លាំង​ក៏ដោយ​។

​ទោះយ៉ាងណា បើយោងតាមរយៈវីដេអូដែលបានបង្ហោះនោះស្រាប់តែ​គេ​បានឃើញ​ក្មេងប្រុស​រូបនោះ​បាន​បាត់បង់​ការគ្រប់គ្រង​ស្មារតី ដោយ​ដើរ​ទ្រេតទ្រោត និង​សូម្បី​ដួល​ក្បាល​ផ្ទប់​ចុង​គំនរ​ឈើស្រួចៗ គួរ​ឲ្យ​ស្រៀវ​ជំនួស​ជាខ្លាំង ខណៈ​បុរសៗ​ទាំងនោះ​នាំគ្នា​សើច​ដោយ​មិន​ខ្វល់​ពី​គ្រោះថ្នាក់​របស់​ក្មេង​សោះឡើយ​។​​ក្រោយពី​បានឃើញ​វីដេអូ​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ ត្រូវបាន​រីក​រាលដាល​នៅលើបណ្តាញសង្គម បុរស​២​នាក់​ដែល ត្រូវបាន​ចាប់ខ្លួន​។ហើយពេលនេះគេ​ពុំបាន​ដឹងថា បុរស​ទាំងពីរ​ត្រូវបាន​ចាប់ខ្លួន​ដើម្បី​ធ្វើការ​អប់រំ ឬ យ៉ាងណា​នោះទេ​។

បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។

https://web.facebook.com/100014978853293/videos/943863709456249/

ដកស្រង់ពី៖ freedomnewskh