ស្ត្រីម្នាក់ហៅPassAppជិះត្រលប់មកពីធ្វើការ ដល់កន្លែងស្ងាត់ស្រាប់តែត្រូវអ្នករត់PassAppដកកាំបិតចុងស្រួចភ្ជង់ ប្លន់

នារីម្នាក់បានចេញពីធ្វើការរួចហៅPassAppជិះត្រលប់ទៅផ្ទះវិញ​ បែរជាស៊យត្រូវម្ចាស់PassAppធ្វើសកម្មភាពដ ក កាំ បិ ត ចុ ង ស្រួ ច ភ្ជ ង់​ប្ល ន់ យកកាបូបស្ពាយបានសម្រេច​ រួចបើកគេចបាត់ស្រមោលមិនរំខានដល់សមត្ថកិច្ច​ខណ្ឌដូនពេញ​ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០​ និង១០នាទីយប់ថ្ងៃអាទិត្យ​ ទី៧​ ខែកុម្ភៈ​ ឆ្នាំ២០២១​ ស្ថិតតាមបណ្ដោយផ្លូវR6​ ជិតផ្លូវរថភ្លើង​ ក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នារីរងគ្រោះសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ទាំងទឹកភ្នែកថា​ មុនពេលកើតហេតុរូបគាត់បានចេញពីធ្វើការនៅច្បារអំពៅ​ ហេីយបានហៅPassAppមកជិះគោលបំណងទៅផ្ទះម្ដាយមីងនៅខាងក្រោយមន្ទីរពេទ្យកាល់ម៉ែត​ ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែជនសង្ស័យជាម្ចាស់PassAppយកលេសឈប់បត់ជេីងតូច​ រួចហេីយក៏បានធ្វើសកម្មភាពដកកាំបិតចុងស្រួចមកផ្ជុងរូបគាត់គំរាមយកកាបូបស្ពាយ​ដែលមានសម្ភារៈមួយចំនួន​និងលុយចំនួន២១០$​ ហើយដេញគាត់ឲ្យចុះរួចបើកPassAppគេចខ្លួនដោយសុវត្តិភាព​មិនរំខានដល់សមត្ថកិច្ចមូលដ្ឋានឡេីយ​ ។

ដកស្រង់ពី៖ thmeyload