វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ចិននឹងដឹកតាមយន្តហោះពិសេសមួយមកកាន់កម្ពុជានៅរសៀលនេះ

យោងតាមបណ្តាញសង្គមរបស់ហ្វេសប៊ុកផេកផ្លូវការរបស់ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានឱ្យដឹងថា៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានឱ្យដឹងថា វ៉ាក់សាំងកូវីដ១៩ ចំនួន៦០ម៉ឺន ក្នុងចំណោម ១លានដូស ដែលជាជំនួយរបស់រដ្ឋាភិបាលចិន បានរៀបចំដាក់យន្តហោះពិសេស និងត្រៀមដឹកចេញមកកម្ពុជាហើយ នៅវេលាម៉ោងប្រមាណ ១១៖៣០នាទីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា) នឹងមកដល់កម្ពុជាម៉ោងប្រមាណ៤ល្ងាចនេះ។

តាមរយៈទំព័រហ្វេសប៊ុកនៅមុននេះបន្តិច ស្ថានទូតចិន បានបញ្ជាក់ដូច្នេះ «វ៉ាក់សាំងកូវីដ-១៩ ដែលជាអំណោយរបស់ភាគីចិនជូនចំពោះកម្ពុជាចំនួន ៦០ម៉ឺនដូស កំពុងតែរៀបចំដាក់ក្នុងយន្តហោះពិសេស និងត្រៀមចេញដំណើរហោះហើរនាពេលបន្តិចទៀតនេះ»។

សូមបញ្ជាក់ថា តាមការគ្រោងទុកវ៉ាក់សាំងកូវីដ១៩ ជាជំនួយរបស់ចិន នឹងដឹកមកដល់ប្រទេសកម្ពុជានៅវេលាម៉ោងប្រមាណ ៤ល្ងាចនេះ។

វត្តមានវ៉ាក់សាំងកូវីដ១៩ របស់ចិន នឹងមានការអញ្ជើញទទួលដោយផ្ទាល់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។

ក្នុងឱកាសទទួលវ៉ាក់សាំងកូវីដ១៩នេះ សម្តេចតេជោ ហ៊ុន សែន នឹងមានធ្វើសន្និសីទព័ត៌មានផងដែរ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដកស្រង់ពី៖  kromanews