កាន់តែធំទៅៗហើយ មនុស្សរាប់ពាន់នាក់ទៀតបានដើរក្បួន និងប្រមូលផ្តុំគ្នា កាន់តែកើនច្រើនឡើងៗនៅទូទាំងប្រទេស

មនុស្សរាប់ពាន់នាក់បានដើរក្បួនសម្រាប់ថ្ងៃទីពីរនៅក្នុងទីក្រុងធំបំផុតរបស់មីយ៉ាន់ម៉ានៅថ្ងៃអាទិត្យនេះ ហើយមនុស្សរាប់ពាន់នាក់ទៀតបានប្រមូលផ្តុំគ្នានៅទូទាំងប្រទេសដើម្បីប្រឆាំងនឹងរដ្ឋប្រហាររបស់យោធា និងការចាប់ឃុំខ្លួនមេដឹកនាំជាប់ឆ្នោតលោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃចន្ទសប្ដាហ៍មុន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការតវ៉ាដែលបានធ្វើឡើងទោះបីជាមានការកាត់ផ្ដាច់អ៊ីនធឺណិត និងបណ្ដាញទូរស័ព្ទទំនាក់ទំនងក៏ដោយក៏នេះជាបាតុកម្មធំបំផុតនៅក្នុងប្រទេសចាប់តាំងពីបដិវត្ត Saffron Revolution ដឹកនាំដោយព្រះសង្ឃពុទ្ធសាសនាកាលពីឆ្នាំ ២០០៧។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហ្វូងមនុស្សនៅទីក្រុងយ៉ាំងហ្គោនដែលជារដ្ឋធានីពាណិជ្ជកម្មរបស់ប្រទេសមីយ៉ាន់ម៉ាបានកាន់ប៉េងប៉ោងពណ៌ក្រហមដែលជាពណ៌តំណាងឲ្យគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី ស៊ូជី និងបានស្រែកថា “យើងមិនចង់បានរបបផ្តាច់ការយោធាទេ។ យើងចង់បានប្រជាធិបតេយ្យ!”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃសៅរ៍មនុស្សរាប់ម៉ឺននាក់បានធ្វើដំណើរតាមដងផ្លូវក្នុងការធ្វើបាតុកម្មទ្រង់ទ្រាយធំលើកដំបូងចាប់តាំងពីរដ្ឋប្រហារ ហើយនៅព្រឹកថ្ងៃអាទិត្យនេះមានហ្វូងមនុស្សយ៉ាងច្រើនមកពីគ្រប់តំបន់នៃទីក្រុងយ៉ាំងហ្គោនបានមកជួបជុំគ្នានៅលើសង្កាត់ Hledan បណ្ដាលឲ្យមានការកកស្ទះចរាចរណ៍ផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកគេបានគ្រវីទង់គណបក្ស NLD និងធ្វើកាយវិការដោយលើកម្រាមដៃចំនួន ៣ ដែលបានក្លាយជានិមិត្តរូបនៃការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារ ខណៈអ្នកបើកបរបានស៊ីផ្លេយានយន្តរបស់ពួកគេ ហើយអ្នករួមដំណើរកាន់រូបថតម្ចាស់រង្វាន់ណូបែលសន្តិភាពលោកស្រី ស៊ូជី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពាក់កណ្តាលព្រឹកថ្ងៃអាទិត្យនេះមនុស្សប្រហែល ១០០ នាក់បានធ្វើដំណើរតាមដងផ្លូវនៅតាមម៉ូតូក្នុងទីក្រុងឆ្នេរសមុទ្រ Mawlamyine នៅភាគអាគ្នេយ៍ ហើយនិស្សិត និងវេជ្ជបណ្ឌិតកំពុងប្រមូលផ្តុំគ្នានៅទីក្រុង Mandalay នៅកណ្តាលប្រទេសមីយ៉ាន់ម៉ា។

ហ្វូងមនុស្សរាប់រយនាក់ផ្សេងទៀតបានចំណាយពេលមួយយប់នៅខាងក្រៅប៉ុស្តិ៍ប៉ូលីសមួយនៅទីក្រុង Payathonzu ក្នុងរដ្ឋ Karen នៅភាគអាគ្នេយ៍ជាកន្លែងដែលសមាជិកសភាគណបក្ស NLD ត្រូវបានចាប់ខ្លួន ហើយនៅពេលព្រឹកពួកគេដែលនៅខាងក្រៅបានច្រៀងចំរៀងគាំទ្រលទ្ធិប្រជាធិបតេយ្យ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Thomas Andrews អ្នករាយការណ៍ពិសេសរបស់ UN ប្រចាំនៅប្រទេសមីយ៉ាន់ម៉ាបាននិយាយថា មនុស្សជាង ១៦០ នាក់ត្រូវបានចាប់ខ្លួនចាប់តាំងពីយោធាបានកាន់កាប់អំណាច។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Andrews បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យនេះថា “បច្ចុប្បន្នឧត្តមសេនីយ៍កំពុងប៉ុនប៉ងធ្វើឲ្យចលនាពលរដ្ឋតស៊ូ និងធ្វើឲ្យពិភពខាងក្រៅស្ថិតក្នុងភាពងងឹតដោយកាត់ផ្តាច់ការចូលប្រើអ៊ីនធឺណិតស្ទើរតែទាំងស្រុង ។ យើងត្រូវឈរជាមួយប្រជាជនមីយ៉ាន់ម៉ាក្នុងគ្រាមានគ្រោះថ្នាក់ និងតម្រូវការរបស់ពួកគេ”៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដកស្រង់ពី៖ kromanews