លោកជំទាវ ដេត ម៉ាលីណា ជាមួយរូបព័ណបៃតងយ៉ាងស្រស់ស្អាតនឹងពោលពាក្យមួយឃ្លាថា…

ភ្នំពេញ​ ៖​ ដូចយើងបានស្គាល់គ្រប់គ្នារួចមកហើយថា លោកជំទាវ ដេត ម៉ាលីណា និងអតីតស្វាមី លោកឧកញ៉ា ដួង​ ឆាយ បានធ្វើសំណុំលែងលះគ្នារួចរាល់ហើយ ព្រមទាំងបានប្រកាសឲ្យសាធារណៈជនបានដឹងផងដែរ។

ជាមួយគ្នានេះ យើងក៏បានដឹងរួចហើយដែរថា លោកជំទាវជាអ្នកទទួលសិទ្ធិចិញ្ចឹមបីបាច់កូនប្រុសស្រីទាំង ៣នាក់របស់ខ្លួន។ ហើយលោកជំទាវទោះបីជាមិននៅជុំគ្នាជាគ្រួសារដូចមុនក៏ពិតមែនតែលោកជំទាវ ក៏មិនហាមឃា ត់ សំរាប់អតីតស្វាមី ខ្លួនក្នុងការមកជួបកូនៗនោះដែរ តែអ្នកស្រីបានធ្លាប់ប្រកាសជំហរថាមិនអាចដូចដើមវិញបាននោះទេ។

យ៉ាងណាមិញខណ:ពេលនេះ លោកជំទាវ បានបង្ហោះសារ ដោយបានបង្ហាញពីអារម្មណ៍របស់លោកជំទាវថា “ស្អប់ខ្ញុំបាន​ តែហាមដេីរនិយាយអាក្រក់ពីខ្ញុំឲ្យអ្នកដទៃមកស្អប់ខ្ញុំទៀត ចូរចាំថាអំពេីល្អ​ និងនាំអ្នកឲ្យជួបតែរឿងល្អៗ​ និងមនុស្សល្អៗ​ អំនួតមិនធ្វេីឲ្យតម្លៃអ្នកកាន់តែខ្ពស់ឡេីយ​ តែវាធ្វេីឲ្យអ្នកកាន់តែអស់តម្លៃនិងត្រូវគេស្អប់ “។

លោកជំទាវ បានបន្ថែមទៀតថា “មនុស្សមានគោលដៅទេីបជីវិតរស់នៅមានន័យ បេីរស់ដេីម្ឡីតែរស់ពីមួយថៃ្ងទៅមួយថៃ្ងជីវិតគា្មនន័យអី្វឡេីយ ជីវិតត្រូវរស់នៅជាមួយក្ដីសង្ឃឹម កុំរស់នៅជាមួយការបាក់ទឹកចិត្ត មិនបាច់ប្រឹងដាស់មនុស្សដែលធ្វើពុត កុំប្រឹងផ្គាប់ពេកមនុស្សមិនឲ្យតម្លៃ Deth Malina”។

ដកស្រង់ពី៖ kamsantoday