នាយចយក្លាយជាថៅកែជ្រូកខ្វៃ នឹកកាក់កបខ្លាំង ស្របពេលរដូចចូលឆ្នាំចិនជិតចូលមកដល់

ភ្នំពេញ: តារាកំប្លែងដ៏ល្បីឈ្មោះម្នាក់របស់កម្ពុជា គឺ នាយចយ និងភរិយា គឺ អ្នកនាង កាវ៉ាន់ឌី ដែលស្នេហារបស់គូស្នេហ៍មួយគូរនេះ ធ្លាប់បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ទោះការស្ញើចសរសើរចំពោះស្នេហាស្ម័គ្រស្មោះ ចាក់ទឹកមិនលិច រហូតដល់ទទួលបានចំណងដៃកូនប្រុសមួយដ៏ស្រស់ស្អាតផងដែរ។

យ៉ាងណាមិញ កាលពីពេលថ្មីៗ នេះ យោងតាមគណនីហ្វេសប៊ុករបស់នាយ ជ្រូកខ្វៃខ្មែរឆ្ងាញ់ បានបង្ហោះនូវរូបថតអំពីអាជីរកម្មលក់ជ្រូកខ្វៃរបស់ខ្លួន ដែលកំពុងមមាញឹកខ្លាំង ខណ:ពេលដែលពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ខិតជិតចូលមកដល់។

គួររំលឹកផងដែរថា នាយចយ និងភរិយា បានចាប់យកអាជីពជាថៅគែជ្រូកខ្វៃ ធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ជាខ្លាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក អំពីការតស៊ូរបស់អ្នកទាំងពីរ រហូតទទួលបានការសាទរខ្លាំងចំពោះការខិតខំប្រឹងប្រែង តស៊ូ ពុះពារ ក្នុងទំនាក់ទំនងជាប្តីប្រពន្ធ ទោះបីជាមានមតិមនុស្សមួយចំនួនរិះគន់ យ៉ាងណាក៏ដោយ៕

ចង់ដឹងថាតើ អាជីវកម្ម លក់ជ្រូកខ្វៃរបស់នាយចយ និងភរិយា ដំណើរការ និងកាក់កប​យ៉ាងណានោះ ខាងក្រោមនេះ ជារូបថតមួយចំនួន សូមតាមដានទស្សនាដូចតទៅ៖

ដកស្រង់ពី៖ kamsantoday