កាន់តែធំទៅៗហើយ!!! បាតុកម្មប្រឆាំងរដ្ឋប្រហាររាលដាលដល់ទីក្រុងធំទីពីរ របស់មីយ៉ាន់ម៉ាហើយ

រូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញថា បាតុករមួយក្រុមបានលើកបដា និងស្រែកពាក្យស្លោកប្រឆាំងរដ្ឋប្រហារនៅទីក្រុង Mandalay ដែលជាទីក្រុងធំទីពីររបស់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងការតវ៉ាតាមដងផ្លូវប្រឆាំងនឹងការកាន់កាប់របស់កងទ័ពនៅដើមសប្តាហ៍នេះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីដេអូនៅលើហ្វេសប៊ុកបានបង្ហាញពីមនុស្សប្រហែល ២០ នាក់នៅខាងក្រៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Mandalay ។ បដាមួយសរសេរថា “ប្រជាជនតវ៉ាប្រឆាំងនឹងរដ្ឋប្រហារយោធា” ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនោះក្រុមអ្នកតវ៉ាបានស្រែកថា “ដោះលែងមេដឹកនាំដែលត្រូវបានចាប់ខ្លួនរបស់យើងភ្លាម ត្រូវដោះលែងឥឡូវនេះ” ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កងទ័ពរបស់ប្រទេសមីយ៉ាន់ម៉ាបានដណ្តើមអំណាចកាលពីថ្ងៃចន្ទដោយបានផ្តួលរំលំមេដឹកនាំជាប់ឆ្នោតដ៏មានប្រជាប្រិយភាពលោកស្រី អ៊ុងសាន ស៊ូជី បន្ទាប់ពីធ្វើរដ្ឋប្រហារ ហើយបានចាប់ឃុំខ្លួនលោកស្រី និងឥស្សរជនជាន់ខ្ពស់ផ្សេងទៀតរបស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនោះយោធា និងប៉ូលិសបានដាក់ការចោទប្រកាន់លើលោកស្រី អ៊ុងសាន ស៊ូជី ពីបទរំលោភច្បាប់នាំចូល និងនាំចេញរបស់ប្រទេសមីយ៉ាន់ម៉ា ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា យោធាមីយ៉ាន់ម៉ាកាលពីពេលកន្លងមកមានប្រវត្តិបង្ក្រាបដោយការបង្ហូរឈាមលើបាតុកម្មតាមដងផ្លូវ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដកស្រង់ពី៖ kromanews