ក្រសួងសុខាភិបាល នឹងប្រកាសគេហទំព័រថ្មីមួយ ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ១៩

ក្រសួងសុខាភិបាល នឹងប្រកាសអំពីការចុះឈ្មោះជាមុន ដល់ប្រជាពលរដ្ឋទាំងអស់ និងជនបរទេសដែលស្នាក់នៅ និងធ្វើការនៅកម្ពុជា ដែលមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ ឱ្យធ្វើការចុះឈ្មោះ ដោយប្រើកម្មវិធីចុះឈ្មោះតាម Online Application។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការចុះឈ្មោះអាចត្រូវបានធ្វើឡើងដោយខ្លួនឯង ឬដោយរដ្ឋបាលមូលដ្ឋាន និងមណ្ឌលសុខភាព រួមទាំងគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព ឬដោយសាច់ញាត្ដិ មិត្ដភក្ដិជាដើម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើយោងតាមការបញ្ជាក់របស់ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្រ្ដាចារ្យ ម៉ម ប៊ុនហេង ដែលបានថ្លែងក្នុងកិច្ចប្រជុំគណៈកម្មការអន្ដរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ នាទីស្ដីការក្រសួងសុខាភិបាល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះការចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ១៩ នៅថ្ងៃខាងនេះ ប្រជាពលរដ្ឋ ក៏អាចអញ្ជើញទៅកាន់ស្ថាប័នសុខាភិបាលណាមួយ ដែលជាមូលដ្ឋានសុខាភិបាល សម្រាប់ផ្ដល់វ៉ាក់សាំង ដើម្បីចុះឈ្មោះដោយផ្ទាល់នៅទីនោះក៏បាន បើមិនអាចចុះឈ្មោះតាមអនឡាញបាន ដោយមានមន្ដ្រីសុខាភិបាលនៅទីនោះ ដើម្បីចុះឈ្មោះ បំពេញបែបបទ និងចាក់វ៉ាក់សាំងកូវីដជូនប្រជាពលរដ្ឋ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនោះ បើតាមការបញ្ជាក់របស់លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ចាប់ពីថ្ងៃទី៩ ខែកុម្ភៈតទៅ នឹងប្រកាសដាក់ឱ្យប្រើប្រាស់ គេហទំព័រថ្មីមួយនោះជាផ្លូវការ ដែលអាចឱ្យពលរដ្ឋយើង ចូលទៅចុះឈ្មោះតាមរយៈវេបសាយនោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាបថា ការចាក់វ៉ាក់សំាងកូវីដ១៩ ត្រូវធ្វើឡើងដោយស្ម័គ្រចិត្ដ និងមិនគិតថ្លៃ។ សម្រាប់ប្រជាជនគោលដៅ គឺមន្ដ្រីថែទាំងសុខភាពគ្រប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធជួរមុខ មន្ដ្រីស៊ីវិលជួរមុខ ជនបង្គោលសហគមន៍ និងអ្នកស្ម័គ្រចិត្ដ មនុស្សពេញវ័យអាយុចាប់ ១៦-៦៤ឆ្នាំ ក្រុមកម្មករ, អ្នករត់ម៉ូតូឌុប ម៉ូតូកង់បី ស៊ីក្លូ និងផ្សេងៗ កម្មកររោងចក្រ និងការដ្ឋាន ជនចាស់ជរា អាយុ៦៥ឆ្នាំឡើងទៅ ជនបរទេស និងស្ថានទូត ដែលមានអាយុ ១៦ឆ្នាំឡើងទៅ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់សាធារណប្រជាមានិតចិន នឹងមកដល់កម្ពុជា នៅវេលាម៉ោង ៤រសៀល ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានចំនួន៦០ម៉ឺនដូស នៃជំនួយ១លានដូស។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងទទួលចាក់មុនគេជាមួយមន្ដ្រីជាន់ខ្ពស់ផ្សេងទៀត ដែលនឹងមានការផ្សាយផ្ទាល់ផងដែរ។ នេះបើយោងតាម ការប្រកាសតាមបណ្តាញសង្គម Facebook របស់សម្ដេចតេជោ កាលពីព្រឹកមិញនេះ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដកស្រង់ពី៖ kromanews