អានសិនទៅស្រីៗ!!! បើ​មិន​ទាន់​ជួប​បុរស​ដែល​មាន​ ៨​ ចំណុច​នេះ​ កុំទាន់ចង់រៀបការអី

មនុស្ស​ស្រី​មួយ​ចំនួន​សុខ​ចិត្ត​ជ្រើស​យក​ស្នេហា​ជា​ជាង​ការ​នៅ​ម្នាក់​ឯង​ ទោះ​បី​ដឹង​ថា​ស្នេហា​នោះ​នៅ ចុង​បញ្ចប់​គង់​តែ​បែក​គ្នា​ក៏​ដោយ​ ប៉ុន្តែ​ដោយ​សារ​តែ​ការ​ខ្លាច​ភាព​ឯក​ការ​ទើប​ជំរុញ​ឲ្យ​ពួក​គេ​ធ្វើ​បែប​នេះ​។​ ស្រី​ៗ​ទាំង​ឡាយ​ត្រូវ​ចាំ​ កុំ​ពិបាក​ចិត្ត​ កុំ​ក្រៀម​ក្រំ​ កុំ​ភ័យ​ខ្លាច​ បើ​អ្នក​មិន​ទាន់​ជួប​មនុស្ស​ប្រុស​ដែល​មាន​លក្ខណៈ​ដូច​ខាង​ក្រោម​នេះ​សូម​កុំ​ទាន់​មាន​ស្នេហា​ឲ្យ​សោះ​។​ អ្នក​នឹង​ទទួល​បាន​សុភមង្គល​ពិត​ប្រាកដ​នៅ​ពេល​ដែល​ជួប​មនុស្ស​ដែល​ច្បាស់​លាស់​ម្នាក់​។

១. មនុស្ស​ប្រុស​ដែល​រក្សា​ពាក្យ​សន្យា​ខ្លួន​ឯង

អ្នក​ស័ក្ដិសម​នៅ​ជា​មួយ​មនុស្ស​ប្រុស​ដែល​ចេះ​រក្សា​សន្យា​របស់​គេ​។គេ​ប្រាប់​ថា​នឹង​ call មក​អ្នក​ពេល​ក្រោយ​ នោះ​គេ​ត្រូវ​តែ​ call មក​ គេ​នាំ​អ្នក​ទៅ​ញ៉ាំ​អី​ពេល​ល្ងាច​ទោះ​បី​ជា​គេ​មាន​ណាត់​ជា​មួយ​មិត្ត​ភក្តិ​ពេល​បន្ទាប់​ហ្នឹង​ទៀត​ក៏​ដោយ​។​ គាត់​ចាត់​ទុក​អ្នក​ជា​មនុស្ស​សំខាន់​។​ នៅ​ម្នាក់​ឯង​រហូត​ដល់​ជួប​បុរស​ដែល​ចំណាយ​ពេល​របស់​គាត់​ជា​មួយ​អ្នក​ច្រើន​ជាង​ហ្គេម​ និង​តែង​តែ​ស្មោះ​ត្រង់​ជា​មួយ​អ្នក​។​​

២. នឹក​ពេល​គ្មាន​អ្នក​នៅ​ក្បែរ

មនុស្ស​ប្រុស​ដែល​ស្រលាញ់​អ្នក​ពិត​តែង​តែ​គោរព​អ្នក​ពេល​នៅ​ជា​មួយ​គ្នា​។​ មិន​ចាំ​បាច់​នៅ​ជា​មួយ​គ្នា​ ២៤​ ម៉ោង​ទេ​ប្រសិន​បើ​មាន​ពេល​ទំនេរ​គេ​និង​នឹក​ឃើញ​អ្នក​។​ បើ​ពេល​គេ​មិន​រវល់​ជា​មួយ​ការ​ងារ​គេ​ គេ​នឹង​ផ្ញើ​សារ​មក​អ្នក​ call មក​រក​អ្នក​គ្រាន់​តែ​ចង់​ស្ដាប់​សំឡេង​របស់​អ្នក​​ ចង់​ដឹង​ថា​អ្នក​កំពុង​ធ្វើ​អ្វី​តែ​ប៉ុណ្ណោះ​។

៣. មនុស្ស​ប្រុស​ដែល​ហ៊ាន​ធ្វើ​មិន​មែន​បាន​តែ​និយាយ​ទេ

មនុស្ស​ប្រុស​ដែល​ស្រលាញ់​អ្នក​ពិត​ប្រាកដ​នឹង​បង្ហាញ​តាម​រយៈ​កាយ​វិការ​ មិន​មែន​ត្រឹម​តែ​ពាក្យ​ស្រលាញ់​ ពីរ​បី​ម៉ាត់​ទេ​។​ ពួក​គេ​នឹង​មិន​មាន​អារម្មណ៍​ថា​អៀន​ខ្មាស​ដែល​ត្រូវ​យក​បេះ​ដូង​ខ្លួន​ឯង​មក​បង្ហាញ​ចេញ​ក្រៅ​ឲ្យ​មនុស្ស​ដែល​គេ​ស្រលាញ់​និង​អ្នក​ដ៏​ទៃ​ឃើញ​នោះ​ទេ​។ ​

៤. តែង​តែ​ដោះ​ស្រាយ​បញ្ហា​ជា​មួយ​គ្នា

ត្រូវ​តែ​ស្វែង​រក​បុរស​ណា​ដែល​ចេះ​លើក​យក​បញ្ហា​ក្នុង​ទំនាក់​ទំនង​មក​និយាយ​នឹង​ព្យាយាម​រក​ដំណោះ​ស្រាយ​។​នៅ​ពេល​ដែល​មនុស្ស​ហ៊ាន​ប្រឈម​មុខ​ អង្គុយ​ចុះ​និយាយ​គ្នា​ បញ្ជាក់​ថា​គេ​ពិត​ជា​គោរព​ និង​ស្រលាញ់​អ្នក​ណាស់​ ហើយ​ក៏​ចង់​រក្សា​ទំនាក់​ទំនង​ជា​មួយ​អ្នក​ឲ្យ​បាន​យូរ​។ចឹង​ហើយ​មិន​ថា​អ្នក​ឈ្លោះ​គ្នា​ខ្លាំង​ប៉ុណ្ណា​ទេ​ គេ​តែង​តែ​ព្យាយាម​ធ្វើ​អ្វី​ឲ្យ​ស្ងប់​​តាម​សម្រួល​វិញ​​មិន​ខាន​។

៥. មនុស្ស​ប្រុស​ដែល​មាន​មោទនភាព​ចំពោះ​អ្នក

អ្នក​សម​នឹង​បាន​ទទួល​មនុស្ស​ប្រុស​ម្នាក់​ដែល​មាន​មោទនភាព​ចំពោះ​អ្នក​ នឹង​អ្វី​ដែល​អ្នក​មាន​នៅ​ជុំ​វិញ​គាត់​។​ អ្នក​សម​នឹង​ទទួល​បាន​បុរស​ដែល​តែង​តែ​សរសើរ​អ្នក​ និង​រីក​រាយ​ជា​មួយ​អ្នក​គ្រប់​ពេល​។​​គ្រប់​យ៉ាង​ដែល​អ្នក​មាន​គឺ​ល្អ​ទាំង​អស់​សម្រាប់​គាត់​ មិន​ថា​វា​ជា​គុន​វិបត្តិ​របស់​អ្នក​ទេ​ គេ​មាន​ការ​អធ្យាស្រ័យ​ និង​ក្តី​ស្រលាញ់​ដោយ​សារ​តែ​អ្នក​ជា​មនុស្ស​ដែល​គេ​ស្រលាញ់​។

៦. មនុស្ស​ប្រុស​ដែល​ហ៊ាន​ក្រោក​ឈរ​ឡើង​ការ​ពារ​អ្នក

គ្រប់​ពេល​ដែល​អ្នក​កំពុង​តែ​ជួប​បញ្ហា​ ជួប​ការ​លំបាក​ គាត់​តែង​តែ​បង្ហាញ​ខ្លួន​ ហើយ​ដើរ​ចូល​មក​ការ​ពារ​អ្នក​។​ សុភាព​បុរស​តែង​តែ​ការពារ​មនុស្ស​ស្រី​របស់​គេ​។​ មិន​ថា​អ្នក​ខុស​ឬ​ត្រូវ​គាត់​តែង​តែ​ការ​ពារ​អ្នក​។​ គាត់​តែង​តែ​កែតម្រូវ​អ្នក​ពេល​ដែល​នៅ​តែ​២នាក់​ មិន​មែន​នៅ​ចំពោះ​មុខ​គេ​ឯង​ទេ​។​

៧. មនុស្ស​ប្រុស​ដែល​តែង​តែ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​អស្ចារ្យ

នៅ​ម្នាក់​ឯង​រហូត​ដល់​អ្នក​អាច​ស្វែង​រក​បុរស​ម្នាក់​ដែល​សុខ​ចិត្ត​លះ​បង់​អ្វី​គ្រប់​យ៉ាង​ដើម្បី​ជួយ​អ្នក​ពេល​ដែល​អ្នក​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​។​ បុរស​ល្អ​តែង​តែ​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត​ រំភើប​ ស្រលាញ់​ និង​គោរព​។​ ស្នេហា​ពិត​របស់​អ្នក​តែង​តែ​គាំ​ទ្រ​អ្នក​ ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ជួយ​អ្នក​តាម​សមត្ថភាព​ដែល​គេ​មាន​។​ លើស​ពី​នេះ​ទៅ​ទៀត​គាត់​ចេះ​លួង​លោម​អ្នក​ និង​ធ្វើ​យ៉ាង​ណា​ឲ្យ​អ្នក​រីករាយ​ ហើយ​មិន​បង្ខំ​អ្នក​ដាច់​ខាត​។

៨. មនុស្ស​ប្រុស​ដែល​បង្ហាញ​ថា​ស្នេហា​របស់​គេ​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន

នៅ​ម្នាក់​ឯង​សិន​ទៅ​បើ​អ្នក​មិន​ទាន់​ជួប​នរណា​ម្នាក់​ដែល​មិន​ហត់​ក្នុង​ការ​បង្ហាញ​ប្រាប់​ថា​គេ​ស្រលាញ់​អ្នក​។​ ស្រលាញ់​បុរស​ណា​ដែល​តែង​តែ​រង់ចាំ​មើល​វត្តមាន​របស់​អ្នក​។​ គាត់​មិន​ដែល​គិត​ថា​ចង់​ចាក​ចេញ​ និង​ត្រៀម​ខ្លួន​ស្ដាប់​រឿង​ដែល​អ្នក​ប្រាប់​គាត់​គ្រប់​រឿង​ ចែក​រំលែក​ក្ដី​ស្រមៃ​ជា​មួយ​អ្នក​។​ គេ​តែង​តែ​ចង់​ដើរ​ឆ្លង​កាត់​រឿង​ពិបាក​ៗ​ជាមួយ​អ្នក​ទោះ​ដឹង​ថា​ផ្លូវ​នៅ​ខាង​មុខ​មាន​ឧបសគ្គ​រាប់​មិន​អស់​ក៏​ដោយ​៕

ដកស្រង់ពី៖ kanha.sabay