មោទកភាព!! ពូកែមែននិស្សិតកូនខ្មែរ ០១រូប ទទួលបានចំណាត់ថ្នាក់លេខ ១ ទូទាំងពិភពលោក ក្នុងការប្រឡងមុខវិជ្ជា…(មានវីដេអូ)

និស្សិតកម្ពុជាមួយរូប ទទួលបានចំណាត់ថ្នាក់លេខ ១ ទូទាំងពិភពលោក ក្នុងការប្រឡងមុខវិជ្ជាមូលដ្ឋានគ្រឹះនៃសវនកម្ម របស់ស្ថាប័នគណនេយ្យករជំនាញ ACCA នៅចក្រភពអង់គ្លេស។ ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគណនេយ្យ បានចាត់ទុកថា ជោគជ័យនេះ ជាមោទកភាព និងកិតិ្តយសថ្មីមួយទៀត សម្រាប់កម្ពុជា ដែលមានធនធានមនុស្ស ដែលមានសមត្ថភាព សម្រាប់អភិវឌ្ឍវិស័យហិរញ្ញវត្ថុ គណនេយ្យ និងសវនកម្ម ជាដើម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កញ្ញា ចាន់ ភីស្រីលិញ ជានិស្សិតឆ្នាំទី៣ មកវិទ្យាស្ថាន ខេមអេដ ប៊ីហ្សនេស ស្គូល បានទទួលចំណាត់ថ្នាក់លេខ១ ទូទាំងពិភពលោកក្នុងការប្រឡងមុខវិជ្ជាមូលដ្ឋានគ្រឹះនៃសវនកម្ម របស់ស្ថាប័នគណនេយ្យករជំនាញ ACCA នៅចក្រភពអង់គ្លេស។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏បានបន្ថែមទៀត...

ក្នុងសន្និសីទកាសែតស្ដីអំពីការអបអរសាទរចំពោះជ័យលាភីនេះ កាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា កញ្ញា ចាន់ ភីស្រីលិញ បានបញ្ជាក់ថា ការប្រឡងរៀបចំឡើងដោយមានយុត្តិធម៌ត្រឹមត្រូវ និងមានបេក្ខជនមកពីប្រទេសជាង១០០នៅលើពិភពលោកបានចូលរួម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគណនេយ្យ បានចាត់ទុកថា ជោគជ័យនេះជាមោទនភាព និងកិតិ្តយសថ្មីមួយទៀតសម្រាប់កម្ពុជា ដែលមានធនធានមនុស្សមានសមត្ថភាពសម្រាប់អភិវឌ្ឍវិស័យហិរញ្ញវត្ថុ គណនេយ្យនិងសវនកម្ម ដើម្បីប្រកួតប្រជែងជាមួយប្រទេសនៅលើពិភពលោក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយសង្ឃឹមថានិស្សិតកម្ពុជាទាំងអស់នឹងបន្តការខិតខំអភិវឌ្ឍន៍ខ្លួន និងបង្កើននូវភាពជោគជ័យសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងប្រទេសជាតិបន្តទៀត។ គួរបញ្ជាក់ថា សន្និសីទកាសែតស្ដីអំពីការអបអរសាទរជ័យលាភីរបស់កញ្ញា ចាន់ ភីស្រីលិញ ដែលទទួលបានចំណាត់ថ្នាក់លេខ ១ ទូទាំងពិភពលោកក្នុងការប្រឡងមុខវិជ្ជាមូលដ្ឋានគ្រឹះនៃសវនកម្ម រៀបចំឡើងដោយវិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយក គណគ្រប់គ្រងនៃវិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល និងប្រធានស្ថាប័នគណនេយ្យករ ជំនាញACCA ប្រចាំកម្ពុជាផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​