សំទោសគ្មានប្រសិទ្ធិភាព!!!!ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញលិខិតអញ្ជើញ ក្រុមអ្នកលក់ឡេ អាជី មក…..

កាលពីពេលថ្មីៗនេះមានការរិះគន់មួយមិនសំចៃមាត់ពីសំណាក់អ្នកលេងបណ្តាញសង្គម ក្រោយឃើញក្រុមអ្នកលក់ឡេល្បីឈ្មោះ គឺអាជី និងអាម៉ី បានថតសំដែងរឿង “ទុំទាវ 2021” និងបានយកសាសនាមកលេងសើចបែបអាសអាភាស ដែលមហាជននិយាយថាវាជាការជាន់ឈ្លីសាសនាយ៉ាងធ្ងន់ធ្ងរ និងសំណូមពរអោយក្រសួងនិងសមត្ថកិច្ចពាក់ព័ន្ធធ្វើការចាត់វិធានការទៅតាមច្បាប់។

នារសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតអញ្ជើញម្ចាស់ Page Hokima និងអ្នកសម្តែង រឿងទុំទាវ ក្នុង Page Hokima ចូលមកបំភ្លឺ ករណីការថតកាឡៃរឿងទុំទាវ ដែលធ្វើឲ្យមានការប៉ះពាល់ដល់សាសនា វប្បធម៌ និងប្រពៃណីជាតិ។

តាមរយៈលិខិតអញ្ជើញនោះក៏បានបញ្ជាក់ដែរថា ម្ចាស់ Page Hokima និងអ្នកសម្តែង រឿងទុំទាវ ក្នុង Page Hokima ទាំងអស់ ត្រូវចូលខ្លួនមកបំភ្លឺឲ្យទាន់ពេលវេលាតាមកាលបរិច្ឆេទជាកំហិត បើពុំដូច្នោះទេ ក្រសួងនឹងបន្តនីតិវិធីចាត់វិធានការតាមផ្លូវច្បាប់ដោយការចាំបាច់៕

ប្រភពៈ Khmernote Media