Platybelodon ជាសត្វដំរីដំបូងបង្អស់ ដែលធ្លាប់មានវត្តមាននៅលើផែនដី នាទ្វីបអាហ្វ្រិក និងតំបន់ Miocene ប្រហែលជា ២០ លានឆ្នាំមុន

តើបងប្អូនមិត្តអ្នកអានធ្លាប់ បានឮរឿងរា៉វរបស់សត្វដំរី “Platybelodon” ពីមុនមកទេ?

វាគឺជាសត្វដំរីដំបូងបង្អស់ ដែលធ្លាប់មានវត្តមាននៅលើផែនដី នាទ្វីបអាហ្វ្រិក និងតំបន់ Miocene ប្រហែលជា ២០ លានឆ្នាំមុន ។

វាមានលក្ខណៈពិសេស នៅនឹងមាត់របស់ពួកវា ដែលមើលទៅដូចជាគួរឲ្យខ្លាច ប៉ុន្តែតាមពិតពួកវាគឺ ស៊ីរុក្ខជាតិជាអាហារទេ ។ជាធម្មតាវាមានទំហំប្រហែល ២៧០ សង្ទីម៉ែត្រ និងទម្ងន់ប្រហែល ២ តោន ដែលវាតូចជាងដំរីនាពេលបច្ចុប្បន្ននេះ ប៉ុន្តែវាមិនជាខុសគ្នាខ្លាំងប៉ុន្មានទេ ។

យ៉ាងណាមិញ បើទោះបីជា Platibilodon ស្រដៀងនឹងដំរីធម្មតាក៏ដោយ ប៉ុន្តែពួកវាមានឆ្អឹង “ភ្លុក” មួយគូទៀតនៅពីក្រោម ភ្លុកធម្មតារបស់ពួកវា ហើយភ្លុកមួយគូនោះមានរាងសំប៉ែតនិងលយចេញមមមុខ ធ្វើឱ្យវាក្លាយជាសត្វដំរីដែលមើលទៅចម្លែកបំផុត ។

ហើយភ្លុកនៅផ្នែកខាងមុខមួយគូនេះ វាត្រូវបានគេសន្និដ្ឋានថា អាចត្រូវប្រើបានច្រើនយ៉ាង  ដូចជា ជីកដី កាត់ដើមឈើ ឬអាចនឹងប្រើដើម្បីទុកកកេរដើមឈើ ។

ដោយឡែក វាដូចគ្នាទៅនឹងសត្វដទៃទៀតនៅអតីតកាលដែរ ដែលសូម្បីតែសព្វថ្ងៃនេះបច្ចេកវិទ្យាបានជឿនលឿនយ៉ាងណាក៏ដោយ ក៏យើងនៅតែមិនអាចរកមានភ័ស្តុតាង អំពីការផុតពូជរបស់ពពួកសត្វទាំងនោះបានដែរ ។

ប៉ុន្តែអ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា ការផុតពូជរបស់ពួកវា អាចទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុក្នុងកំឡុងពេលនោះ ដែលធ្វើឱ្យសត្វដំរីជាច្រើនប្រភេទ ត្រូវបានកាត់បន្ថយចំនួន និងឈានដល់ការផុតពូជតែម្តង ៕

ដកស្រង់ពី៖ sakkarach