ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុននេះ មានអាណាព្យាសិស្សដែលមានកូនរៀននៅ សាលាបឋមសិក្សាសន្ធរម៉ុក ដែលមានគ្រូដេ ញកូនគាត់ចេញពីថ្នាក់ ដោយសារតែកូនរបស់គាត់ពុំបានបង់លុយរៀនគួរបន្ថែមម៉ោង។ ក្រោយពីការអាណាព្យាបាលសិស្សបង្ហោះសារបែបនេះ មន្ទីរអប់រំរាជធានីភ្នំពេញ បានធ្វើចុះធ្វើការស្រាវជ្រាវភ្លាម ដោយរកឃើញថាគ្រូបង្រៀនម្នាក់នៅសាលាបឋមសិក្សាសន្ធរម៉ុក ពិតជាបានទារប្រាក់ចំនួន៦ម៉ឺនរៀលក្នុងមួយខែពីសិស្សមែន។
ចំណែកខាង មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ក៏បានដាក់ពិន័យទៅលើគ្រូបង្រៀនរូបនោះហើយ។ គ្រូបង្រៀនម្នាក់នៅសាលាបឋមសិក្សាសន្ធរម៉ុក ដែលសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថាអ្នកគ្រូដែលយកលុយពីសិស្សក្នុងម្នាក់៦ម៉ឺនរៀលនោះ
គឺជាគ្រូបង្រៀនសិស្សថ្នាក់ទី៦។ នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Bunthoeun Ev បានបង្ហោះឲ្យដឹងថា «កូនស្រីខ្ញុំត្រូវបានអ្នកគ្រូសាលាសន្ធរម៉ុក បណ្តេញចេញពីថ្នាក់ តាមសម្តីអ្នកគ្រូបាននិយាយថាបើមិនរៀនគួរទេ ទៅរកគ្រូរកសាលាណារៀនផ្សេងទៅ នៅសាលាសន្ធម៉ុក បើមិនរៀនគួរក៏ត្រូវបង់លុយដឹងគុណគ្រូមួយខែ ៦០០០០៛ ដែរ s i c តើខ្ញុំរ ស់បានដល់ពេលណា
បើខ្ញុំខំរកលុយអោយកូនរៀនគួរមិនបានផង»។ ក្រោយពីបានឃើញអាណាព្យាបាលខាងលើបង្ហោះបែបនេះ ក៏ស្រាប់តែអាណាព្យាបាលម្នាក់ទៀត
ដែលក៏ធ្លាប់កូនទារលុយទាក់ទងនឹងរឿងដូចនេះដែរ មានគណនីហ្វេសប៊ុកឈ្មោះ Srey Neth SreyNeth ក៏បានទ ម្លា យ កូនប្រុសពៅខ្ញុំរៀនថ្នាក់ទី៦ នៅសាលាសន្ធរម៉ុកដែរ គ្រូទារលុយ៦ម៉ឺនរៀល តាំងពីថ្ងៃចូលរៀនទី១ ខ្ញុំសួរថាថ្លៃអីគេអ្នកគ្រូ គាត់ថា វាជាការដឹងគុណរបស់ឪពុកម្តាយ ចំពោះគ្រូដែលគាត់មើលនឹងបង្រៀនកូនយើង អុញ…ខ្ញុំគាំ ងម៉ង
ព្រោះខ្ញុំអត់ចង់និយាយច្រើនជាមួយគាត់ នៅមានច្រើនទៀត ដែលគាត់និយាយមកកាន់ខ្ញុំ អស់អារម្មណ៍គោរពអាលីងបន្ទាប់មកទៀត ទារលុយម្នាក់២ម៉ឺនរៀល ទិញកង្ហារ ហើយថ្នាក់គាត់ សិស្សសរុបជាង៣០នាក់។ ខ្ញុំសុំសួរដូចឆោ ត អារឿងលុយទិញកង្ហារហ្នឹង
គឺទិញរាល់ឆ្នាំ ឲ្យតែពេលចូលរៀនគឺប្រមូលហើយ អត់យល់!នៅមានទៀត មិនទាន់អស់ទេ យកពីសិស្ស១ថ្ងៃ៥០០រៀលផ្សេងទៀត និងរៃលុយពីសិស្សម្នាក់៥០០រៀលរាល់មួយអាទិត្យម្តង ថ្លៃទិញទឹកជូនអ្នកគ្រូពិសារ
ចា៎……នេះចូលរៀនអត់ទាន់ដល់មួយខែទេចាំមើលតើខែបន្ទាប់ៗនៅមានអីកើតឡើងទៀត…. ហើយសូមបញ្ជាក់ផងដែរ អា៦ម៉ឺនថ្លៃទឹកចិត្តហ្នឹង គឺជូនជារៀងរាល់ខែ ខកបានតែហា មខាន។ សុំបញ្ជាក់មួយទៀត:
បើលុយរៀនគួរ ខ្ញុំមិនថាទេ ព្រោះនេះជារឿងធម្មតា ដែលគាត់បង្រៀនកូនយើងបន្ថែមក្រៅពីម៉ោងសិក្សា ជូនដោយក្តីគោរព។ លោកគ្រូអ្នកគ្រូប្រៀបដូចជាឪពុកម្តាយទីពីរ_សូមរក្សាភាពថ្លៃថ្នូរ_ដើម្បីឲ្យសិស្សដឹងគុណទៅថ្ងៃក្រោយ»៕