ក្តៅៗ!! មីយ៉ាន់ម៉ា​(ភូមា) ធ្លាក់ចូលរបបយោធាជាថ្មីម្តងទៀត​ តើមានអ្វីកើតឡើងនៅ មីយ៉ាន់ម៉ា?

🇲🇲

+ ដើមហេតុ៖

- ឆ្នាំ ១៩៤៧៖ នាយឧត្តមសេនីយ៍ អ៊ុង សាន (Aung San) ជាឪពុករបស់ លោកស្រី អង់សាន ស៊ូជី ត្រូវបានគេធ្វើឃាត។

- ឆ្នាំ ១៩៤៨៖ មីយ៉ាន់ម៉ា ទទួលបានឯករាជ្យពី ចក្រភពអង់គ្លេស។

- ឆ្នាំ ១៩៥៨៖ នាយឧត្តមសេនីយ៍ ណេ វីន បានឡើងមកកាន់កាប់អំណាចតាមរយៈ រដ្ឋប្រហារ ។

- ឆ្នាំ ១៩៦២៖ កើតមានរដ្ឋប្រហារមួយទៀត ដែលនាំមីយ៉ានម៉ា ទៅរកទីបញ្ចប់នៃប្រជាធិបតេយ្យ ហើយ មីយ៉ាន់ម៉ា បានក្លាយទៅជារបបផ្តាច់ការយោធាក្រោមការគ្រប់គ្រងរប់ គណបក្ស Burma Socialist Program Party។

- ឆ្នាំ ១៩៨៨៖ ប្រទេសបន្តស្ថិតនៅក្រោមរបបផ្តាច់ការយោធា

- ឆ្នាំ ២០១០៖ ការចាប់ផ្តើមចលនាប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា។ លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានដោះលែងពីការឃុំខ្លួនក្នុងផ្ទះ។

- ឆ្នាំ ២០២០៖ ការបោះឆ្នោតនៅប្រទេសមីយ៉ាន់ម៉ាបែបប្រជាធិបតេយ្យត្រូវបានរៀបចំឡើង។

ព្រឹត្តិការណ៍៖ ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១

អ្វីដែលបានកើតឡើងជាក់ស្តែង៖

1. អ្នកនយោបាយជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ រួមមាន លោកស្រី អ៊ុងសាន ស៊ូជី និងលោកប្រធានាធិបតី រួមទាំងឥស្សរជននយោបាយដទៃទៀត ត្រូវបានចាប់ខ្លួនដោយពួកយោធា មុនការជួបប្រជុំ។

2. ពលរដ្ឋនិងឥស្សរជនសាធារណៈដូចជាអ្នកចំរៀងនិងអ្នកនិពន្ធត្រូវបានគេចាប់ខ្លួនដោយសារការប្រើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិដោយសេរីដើម្បីនិយាយគាំទ្រលទ្ធិប្រជាធិបតេយ្យ។

3. ប្រព័ន្ធទូរស័ព្ទត្រូវបានកាត់ផ្តាច់នៅម៉ោងប្រហែល ៣ ព្រឹកនៅទីក្រុងណៃពិដោ។ ទូរទស្សន៍ វិទ្យុ និងសេវាអ៊ីនធឺណិតមួយចំនួនត្រូវបានកាត់ផ្តាច់។

4. ផ្លូវទៅព្រលានយន្តហោះត្រូវបានបិទ។

5. ម៉ាស៊ីនអេធីអឹម និងធនាគារទាំងអស់ត្រូវបានបិទ។

6. លោក Myint Swe ត្រូវបានប្រកាសជាប្រធានាធិបតីថ្មី