មានទឹកចិត្តល្អមែនពិត! លោកស្រី ទ្រី ដាណា បង្ហោះសាររំលែកទុក្ខ ចំពោះគ្រួសារអ្នកស្លាប់ទី២នៅខេត្តស្វាយរៀង ថែមទាំង

ប្រិយមិត្តជាច្រើនប្រហែលចាំមិនភ្លេចទេ កាលពីថ្ងៃទី២៩ ខែមករា​ ឆ្នាំ២០២១ មានករណីភ្លើ.ងឆេះឃ្លាំងស្តុបទំនិញរបស់ក្រុមហ៊ុន ឡុងភឿង​ដែលមានទីតាំងស្ថិតនៅក្នុងចំណុច ដីឡូលេខ៥ ផ្លូវ៣៥៨ ក្រុម៣០​ ភូមិ ៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បណ្តាលឲ្យមនុស្ស២នាក់បានស្លា.ប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនរងគ្រោះមានឈ្មោះថា សយ ដារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ កម្មករស្នាក់នៅទីតាំងកើតហេតុ ខាងលើ ២.​ ឈ្មោះ វ័ន្ត ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករ។ ចំណែកម្ចាស់ឃ្លាំង មានឈ្មោះថា ស៊ិន ណាត ភេទប្រុស​ អាយុ៥០ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបានឃើញទុក្ខលំបាករបស់ពួកគាត់ បែបនេះលោកស្រី ទ្រី ដាណា បានបង្ហោះសារចូលរួមរំលែកទុក្ខ ព្រមទាំងបានជូនថវិកាដើម្បីចូលរួមបុណ្យស. ព ជនរងគ្រោះ ទាំងពីរគ្រួសារផងដែរ ដោយក្នុងមួយគ្រួសារ ទទួលបាន ៥០០ដុល្លារ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី បានបង្ហោះសារថា “បើកមក ឃើញរឿងភ្លើងឆេះឃ្លាំងនៅអូឡាំពិកយប់មិញ ស្ល ា. ប់កម្មករ២នាក់ ខ្លោចចិត្តណាស់ ព្រោះជីវភាព ទើបពួកគាត់ធ្វើការ យាមឃ្លាំងឱ្យគេ សម្រាកនៅក្នុងឃ្លាំង ដល់ពេលភ្លើងឆេះរត់អត់រួច ក៏ត្រូវស្លា.​​ប់ក្នុងឃ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនដឹងថាគ្រួសារពួកគាត់ក្រៀមក្រំយ៉ាងណា ។ ពេលនេះ មានតែការរំលែកទុក្ខប៉ុណ្ណោះ ហើយនាងខ្ញុំចូលរួមបុណ្យស. ព មួយគ្រួសារ 500$ ទាំង២គ្រួសារសរុប 1000$ សូមអរគុណដល់សមត្ថកិច្ច និងអាជ្ញាធរដែលខិត្តខំប្រឹង មិនឱ្យរាលដាលបន្ត “។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមុននេះបន្តិច លោកស្រី ទ្រី ដាណា បានបង្ហោះសារថា “នេះគ្រួសារអ្នកស្លាប់ទី២ កាលភ្លើងឆេះឃ្លាំងនៅអូឡាំពិក គាត់នៅខេត្តស្វាយរៀង ឡើងមកធ្វើការជាកម្មករ ជាអ្នកយាមឃ្លាំង ដើម្បីផ្ញើលុយឱ្យប្រពន្ធ ចិញ្ចឹមកូនជាងមួយខួប ឥឡូវទៅចោលគ្នាគ្មានថ្ងៃត្រលប់។ នាងខ្ញុំ និងស្វាម៉ី បានត្រឹមរំលែកទុក្ខ 500$ ដូចគ្នា ”៕

 

ដកស្រង់ពី៖ lidapost.xyz