សម្ដេច ហ៊ុន សែន ប្រកាសព្រឹកមិញ ឆ្នាំនេះមិនផ្អាកពិធីបុណ្យចូលឆ្នាំខ្មែរ ដូចឆ្នាំមុនទេ…

ថ្លែងនៅព្រឹកថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និង សម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការ នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានឱ្យដឹងថា នៅក្នុងឆ្នាំ ២០២១ សម្ដេចគ្មានគម្រោងនឹងលុបចោលពិធីបុណ្យចូលឆ្នាំខ្មែរដូចឆ្នាំមុនទៀតឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចបានថ្លែងបញ្ជាក់ថា ការផ្អាកប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ​ពីឆ្នាំកន្លងទៅ ព្រោះពេលនោះស្ថានការមិនមានភាពច្បាស់លាស់ ពិបាកក្នុងការគ្រប់គ្រងស្ថានការណ៍ ដោយសារតែមានពលករមកពីប្រទេសថៃជាង ១២ ម៉ឺននាក់ ព្រមទាំងមានប្រជាពលរដ្ឋចាកចេញពីរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្ត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ថានភាពបែបនេះទើបរាជរដ្ឋាភិបាលបានសម្រេចផ្អាកពិធីបុណ្យចូលឆ្នាំខ្មែរ ដើម្បីងាយស្រួលនៅក្នុងការគ្រប់គ្រងស្ថានការណ៍ តែក៏មានការសងថ្ងៃឈប់សម្រាកចំនួន ៥ ថ្ងៃវិញផងដែរ ។ ដោយឡែកសម្រាប់ឆ្នាំនេះ ពិធីបុណ្យចូលឆ្នាំខ្មែរនឹងប្រារព្ធឡើងជាធម្មតា ប៉ុន្តែត្រូវធានាឱ្យបាននូវការរក្សាគម្លាត ៕

ដកស្រង់ពី៖ lidapost.xyz