ថៃយកប្រាសាទអង្គរវត្តធ្វើជារូប Poster រហូតធ្វើអោយរឿងភាគមួយរឿងផ្ទុះល្បីពេញផ្ទៃប្រទេសគឺរឿង….

 

ភាពយន្តព្រះម៉ែណាគីវគ្គ២ ដែលជាភាពយន្តខ្នាតធំផលិតចេញពីភាពយន្តភាគព្រះម៉ែណាគី ដែលជាភាពយន្តភាគទូរទស្សន៍ដ៏ល្បីមួយរបស់ប្រទេសថៃ។ ភាពយន្តនេះត្រូវបានគេដឹងថាថតឡើងនៅប្រាសាទក្នុងខេត្តបុរីរ៉ាម ប្រទេសថៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទាក់ទងនឹងភាពយន្តនេះដែរ កាលពីយប់ថ្ងៃទី ៣០ខែមករាកន្លងទៅនេះ មានមតិចម្រូងចម្រាសបានផ្ទុះឡើងលើបណ្ដាញសង្គមហ្វេសប៊ុក ក្រោយពីគេបានប្រទះឃើញភាពយន្តព្រះម៉ែណាគីវគ្គ២ ដែលមានចាក់ផ្សាយលើសេវាកម្ម Netflix បានប្រើប្រាស់រូបភាពប្រាសាទអង្គរវត្តធ្វើជាផ្ទាំង Poster មិនមែនប្រាសាទនៅខេត្តបុរីរ៉ាមនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រោយការប្រទះឃើញបែបនេះ ក៏មានការទាមទារពីសំណាក់ពលរដ្ឋកម្ពុជាឲ្យមានការឆ្លើយតបពីសំណាក់ភាគីពាក់ព័ន្ធនឹងរឿងរ៉ាវនេះ។ បើតាមការបញ្ជាក់របស់ផេកហ្វេសប៊ុកឈ្មោះថាពោតផ្ទុះ បានទទួលការបកស្រាយបញ្ជាក់ពីខាងក្រុមហ៊ុននាំចូលភាពយន្ដនៅកម្ពុជា ថាកំហុសនេះ គឺជាកំហុសរបស់ក្រុមហ៊ុន Netflix ដោយផ្ទាល់ ដែលបានធ្វើ Poster ខុសដាក់រូបប្រាសាទអង្គរវត្ត ច្រលំថាជា ប្រាសាទភ្នំរូង ខេត្តបុរីរ៉ាម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពោតផ្ទុះបានបញ្ជាក់ថា កំហុស Poster នេះ គឺជាការទទួលខុសត្រូវរបស់ក្រុមហ៊ុន Netflix ទាំងស្រុង ដោយពុំមានទាក់ទងនឹងផលិតកម្មថៃនោះទេ ព្រោះថារាល់ការទិញសិទ្ធិចាក់ផ្សាយ Netflix តែងតែធ្វើ Poster បន្ថែមដោយខ្លួនឯងផ្ទាល់ ដើម្បីដាក់ប្រូម៉ូតរឿងនីមួយៗនោះ។ ខាងក្រុមហ៊ុន Netflix ក៏បានធ្វើការកែសម្រួលដោយលុបរូបភាពដែលខុសនោះចេញហើយផងដែរ ប៉ុន្តែមិនមានការបញ្ជាក់ថាមានការសុំទោសពីសំណាក់ក្រុមហ៊ុន Netflix នៅឡើយទេ៕

ដកស្រង់ពី៖ rorneat