អស្ចារ្យណាស់!!! សាយ ក្លាយជាយុវជនអាសានទី១ ដែលទទួលពានរង្វាន់វីរយុវជន…..

នាថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២១ តារាចម្រៀងសាយ ដែលមានឈ្មោះដេីម អួន បឋម បានទទួលពានរង្វាន់វីរយុវជន ឆ្នាំ ២០២០ ហេីយពីសមាគមន៍អន្តរជាតិនិងសិស្សនិស្សិតដេីម្បីសន្តិភាព ដែលហៅកាត់ថា IAYSP។

ក្នុងនោះ សាយ ត្រូវបានទទូលរង្វាន់វីរយុវជននេះបាន ក៏ព្រោះតែបន្ទាប់ពីឃេីញសកម្មភាពមនុស្សធម៍រៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារអង្គតាមរយកម្មវិធី

"រត់ដេីម្បីសប្បុរសធម៌ជាមួយសាយ" គណៈកម្មការនៃសមាគម IAYSP ក៏បានវាយតម្លៃនិងបានជ្រេីសរេីស សាយ ជាបុគ្គលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានពានរង្វាន់មួយនេះ។

ទន្ទឹមនឺងនោះដែលលោកសាយ ក៏បានអោយដឹងដែលថា "ពានរង្វាន់ដែលលោកទទួលនេះ គឺមិនមែនសម្រាប់ខ្លួនគឺសម្រាប់ប្រជាជនកម្ពុជា។ ម្យាងទៀតនោះ គឺមិនមែនតែលោកម្នាក់ទេដែលអាចជួយសង្គម និង ក្លាយទៅជាវីរយុវជននោះ គឺសូម្បីតែអ្នកទាំងអស់គ្នា ប្រជាជនទាំងអស់គ្នាក៏អាចធ្វេីបាន ធ្វេីសង្គម គឺជារបស់យេីងគ្រប់ៗរូប"

អ្វីដែលគួរអោយរំភេីព និងកាន់តែកោតសរសេីរម្ចាស់បទ "ងប់ងល់" រូបនេះទៀតនោះ បេីតាមការអោយដឹងពីលោក បណ្ឌិត តាំង គឹមស្រ៊ុយ ប្រធាន IAYSP ប្រចាំតំបន់អាសុីប៉ាសុីហ្វិក

បានអោយដឹងថា "ពានរង្វាន់វីរយុវជន ដែលលោកសាយទទួលបាននេះ គឺជាពានទី១ ដំបូងបំផុតនៃសមាជិក IAYSP នៅប្រទេសអាសុីប៉ាសុីហ្វិកទាំងជាង​ ៤០ ប្រទេស"។