តោះមកស្តាប់ជន ដៃដល់ និយាយរៀបរាប់ពីដើមហេតុ ដែលឈានទៅដល់ កាប់ យុវសិស្សម្នាក់រហូតដល់ទទួលមរណភាព គឺដោយសារតែ…..

ដូចដែរ ប្រិយមិត្តបានទទួលជ្រាបរួចមកហើយ ដែលកាលពីពេលថ្មីៗកន្លងទៅនេះ នាវេលាម៉ោង ៨៖៣០នាទីយប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ មានអំពើឃាតកម្មមួយបានកេីត ឡើង ដោយយុវជនម្នាក់ មានឈ្មោះ សៅ ពិសិដ្ឋ អាយុ២០ឆ្នាំ ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ជាសុីមបឹងកេងកង ត្រូវបានក្រុមក្មេងស្ទាវមួយក្រុម មានគ្នាចំនួន ៩នាក់ បានកាប់បណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ ហើយក៏បានស្លាប់បាត់បង់ជីវិត នៅមុនពេលបញ្ចូនមកកាន់ មន្ទីរពេទ្យ កាល់ម៉ែត្រ។ ហេតុការណ៍មួយនេះបានកើតឡើង នៅតាមបណ្ដោយផ្លូវ ជាតិលេខ៦ ចន្លោះស្ពានទី១១ និងស្ពានទី១២ ស្ថិតក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បន្ទាប់ពីជនសង្ស័យ បានធ្វើសកម្មភាពកាប់សម្លាប់ មកលើជនរងគ្រោះនិងបានរត់គេចខ្លួនរួចមក នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ចខណ្ឌជ្រោយចង្វារ ក៏បានបើកការ ស៊ើបអង្កេត រហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យជាបន្ដបន្ទាប់ ចំនួន ៧នាក់ ក្នុងចំណោមបក្សពួក ៩នាក់ (ពីរនាក់ទៀត កំពុងគេច ខ្លួន)។ ក្នុងនោះដែរ ជនសង្ស័យ ម្នាក់ មានឈ្មោះ ហម ណារ័ក្ស ហៅ អាគោ អាយុ២០ឆ្នាំ ដែលត្រូវជា ជនដៃដល់ជាអ្នកធ្វើសកម្មភាពយកដាវ កាប់ មកលើជនរងគ្រោះ សៅ ពិសិដ្ឋ បានសារភាពថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ខ្ញុំអត់ចង់កាប់ មនុស្សទេបង ការពិតខ្ញុំចង់កាប់ម៉ូតូដើម្បីគំរាមថា ថ្ងៃក្រោយកុំឲ្យមកដេញកាប់ខ្ញុំទៀត ប៉ុន្ដែជនរងគ្រោះគាត់អោន តែខ្ញុំមិនបម្រុងកាប់មនុស្សទេគឺ កាប់ក្បាលម៉ូតូទេ (ពេលដែលគាត់អោនហ្នឹង ខ្ញុំឃើញ គាត់ដក អាវុធ មកដែរ ខ្ញុំឃើញជាទម្រង់ខ្មៅវែង មិនដឹងជាអីទេ ព្រោះកន្លែងហ្នឹង វារៀងងងឹតដែរ) ក្រោយកើតរឿងនេះ ខ្ញុំសោកស្ដាយបង ហើយខ្ញុំសុំទោសចំពោះគ្រួសារសព ខ្ញុំអត់ចង់កាប់មនុស្សទេ គឺចង់ កាប់ម៉ូតូទេ! ហើយខ្ញុំក៏សុំទោស ម៉ាក់ប៉ារបស់ខ្ញុំដែរ ដែលមានកូនដូចខ្ញុំបំផ្លាញគាត់ច្រើន ប៉ុន្ដែមុននឹងខ្ញុំទៅ (ឡើងតុលាការ) ខ្ញុំចង់ជួបគាត់ទាំងពីរ (ម៉ាក់នឹងប៉ា) ដើម្បីអោប សុំទោសគាត់ ព្រោះខ្ញុំខុសហើយ។ ហើយខ្ញុំចង់សុំទោស ក្រុមគ្រួសារសព ព្រោះខ្ញុំអត់បានប៉ងចង់កាប់ កូនគាត់នោះទេ ចង់កាប់ម៉ូតូទេ”។ ជនដៃដល់ បន្ដទៀតថា៖ “ខ្ញុំអត់ដែលមាន គំនុំ ជាមួយជនរងគ្រោះទេ ខ្ញុំថាទៅហ្នឹង គ្រាន់តែចង់ជិះម៉ូតូទៅមើលសិនទេ តែខ្ញុំឃើញគាត់ដក អាវុធ មុនដែរទើបខ្ញុំកាប់ ក្បាលម៉ូតូគំរាមភ្លាមៗនោះជនរង គ្រោះអោនទើបត្រូវ ក្បាលតែម្ដង”។

ជនដៃដល់បានបញ្ជាក់ថា៖ “ការកាប់ទៅលើជនរងគ្រោះ គឺជាការ យល់ច្រឡំទេព្រោះខ្លួនស្មានតែជាក្រុម G9 ដែលធ្លាប់កាប់មកលើខ្លួន កាលពីលើកមុន ស្អែកឡើងរំលងបាន១ថ្ងៃ ខ្លួនក៏បានឃើញ ភិនភាគ ម៉ូតូ Beat ពណ៌ខៀវ ម៉ូតូ Nex អីហ្នឹងមកបង្ហោះ នៅមុខបុរី HighLand ទើបខ្លួនជិះតាមទៅមើល ដោយអត់មានបាន វាយ អីទេ ខ្ញុំជិះទៅមើល ឃើញវាបកមកវិញ ដូចពេល អា G9 កាប់ ខ្ញុំដែរគ្រាន់តែខ្ញុំជិះគៀកវា អឺតមើលមុខវា ខ្ញុំអត់ដឹងវាលូកអីចេញពីម៉ូតូ រៀងវែង ពេលនោះខ្ញុំគ្រាន់តែកាប់ក្បាល ម៉ូតូព្រមានទេ តែជនរង គ្រោះអោនទើបត្រូវក្បាលតែម្ដង”។

សូមទស្សនាវីដេអូខាងក្រោម៖