ផ្ទុះសរសើរពេញហ្វេសប៊ុក សន្លឹកកិច្ចការអតីតសិស្សពូកែទូទាំងប្រទេស ហ៊ី សុជាតិ អក្សរក៏ស្អាតរចនាបទក៏រៀបរយខ្លាំង

រាជធានីភ្នំពេញ ៖ រូបភាពសន្លឹកកិច្ចការដ៏ល្អឥតខ្ចោះជាច្រើនសន្លឹក បង្ហាញទម្រង់អក្សរមានរបៀបរៀបរយប្រៀបដូចបោះពុម្ពដែលជារបស់អតីតសិស្សពូកែទូទាំងប្រទេស ហ៊ី សុជាតិ និងត្រូវបានបង្ហោះដោយគណនីហ្វេសប៊ុក Ly Rany កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្ដាញសង្គមឲ្យលាន់មាត់កោតសរសើរសន្ធឹកសន្ធាប់ចំពោះការសរសេរសំណេរដ៏មានសណ្ដាប់ធ្នាប់មួយនេះផងដែរ។

ទម្រង់អក្សរស្រឡូនស្រស់ស្អាតពត់ពែនបន្តគ្នាជាលំដាប់មានសោភ័ណ្ឌភាពគួរគយគន់យ៉ាងល្អឥតខ្ចោះបន្ថែមដោយខ្លឹមសារបានរៀបរាប់យ៉ាងមានអត្ថន័យ

ពោរពេញដោយឧត្តមប្រយោជន៍ និងចំណេះដឹងនេះបានធ្វើឲ្យអ្នកសិក្សាដែលស្រឡាញ់ការតែងសេចក្ដីភាគច្រើន បានមើល និងអានហើយមិនចង់គ្រលៀសភ្នែក

ចេញឡើយ ហើយពួកគេក៏មិនភ្លេចភ្ជាប់នូវការស្ងើចសរសើរចំពោះអតីតសិស្សពូកែទូទាំងប្រទេសរូបនោះជាហូរហែថា៖

«អក្សរស្អាតណាស់ហើយអត្ថន័យល្អណាស់»៕