អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងភរិយា ផ្អែមល្ហែមតែពីរនាក់ ស្ងាត់ៗ ស្រាប់តែ មានគេលួចថតបាន ហើយ

អ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន ពិតជាមិនមើលរំលងឡើយ ចំពោះ អ្នកជំនួញវ័យក្មេងមួយរូប គឺ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នោះ ។ បច្ចុប្បន្ន លោកកំពុងជោគជ័យខ្លាំង ក្នុងមុខរបររកស៊ី សឹងតែមិនគួរឲ្យជឿ និងនឹកស្មានដល់ ដោយត្រឹមរយៈពេលខ្លីប៉ុណ្ណោះ គឺ លោកអាចធ្វើបាន។

មិនត្រឹមតែប៉ុណ្ណោះ អ្នកឧកញ៉ា ក៏កំពុងលេចធ្លោខ្លាំង ក្នុងសង្គមផងដែរ តាមរយៈទង្វើរសប្បុរសធម៌ ដែលលោកតែងតែធ្វើមិនដែលដាច់ឡើយ ប្រកបដោយចិត្តជ្រះថ្លា ពិតៗ។

មួយវិញទៀត បើងាកមកមើលជីវិតផ្ទាល់ខ្លួនរបស់ អ្នកឧកញ៉ា ម្នាក់នេះវិញ នឹងធ្វើឲ្យគ្រប់គ្នាភ្ញាក់ និងចាប់អារម្មណ៍ ព្រោះលោក ចូលចិត្តប្រើជីវិតយ៉ាងសាមញ្ញបំផុតជាមួយក្រុមគ្រួសារ មិនថាចូលរួមក្នុងកម្មវិធីអ្វីទេ ជាពិសេស អ្នកឧកញ៉ា និងភរិយា តែងតែផ្តល់ពេលវេលា នៅក្បែរគ្នាជានិច្ច។

ជាក់ស្តែង ព្រឹកមិញនេះ នាថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២១ គេឃើញ ភរិយា របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលត្រូវបាន តារាចម្រៀងម្នាក់ឈ្មោះ ពូ ក្នុងផលិតកម្ម Galaxy Navatra បានលួចថតបាន មើលទៅពិតជាពោរពេញដោយក្តីសុខ និងផ្អែមល្ហែមណាស់។

តារាចម្រៀង ពូ បានប្រាប់បន្ថែមថា “បាទសូមគោរពបងស្រី ប្អូនឃើញ មេស្រី មេប្រុស ស្វីតពេក ប្អូនលួចថតហ្មងទៅ”។

ភរិយា របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានបង្ហោះរូបភាពទំាងនេះ បន្ថែមថា “ពូ ហ្គាឡាក់ស៊ី អគុណប្អូន ដែលថតរូបអោយបងយ៉ាងសម្ងាត់”។

តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពផ្អែមល្ហែម របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងភរិយា ខាងក្រោមនេះ ៖

ដកស្រង់ពី៖ themorningasia