ស្នេហា ក្ងានឈ្មោល និង ក្ងានញីមួយគូរនេះកំពុងតែធ្វើឲ្យមនុស្សក្នុងពិភពលោកមានការកោតសរសើរដោយសារតែ!!!

ចិន៖ វាជារឿងដ៏សោកសៅមួយនៅពេលឃើញទិដ្ឋភាពដ៏គួរឲ្យអាណិតរបស់សត្វក្ងានឈ្មោលមួយក្បាល ដែលកំពុងព្យាយាមដាស់ក្ងានញីដែលជាដៃគូវាឲ្យភ្ញាក់ ទាំងមិនដឹងថាវាងាប់ដោយសារឡានកិន។ទិដ្ឋភាពដ៏ស្រណោះនេះត្រូវបានប្រជាជនចិនក្នុងតំបន់ ថតយកបានហើយបង្ហោះចែកចាយក្នុងបណ្តាញសង្គមចិន។ ហេតុការណ៍នេះកើតឡើងក្នុងភូមិ ឡុងយ៉ា ស្ថិតក្នុងខេត្តហ្វចៀន។

ក្រោយពេលកើតហេតុ សត្វក្ងានឈ្មោះបានឈរដាស់ក្ងានញីអស់រយៈពេលជិត២០នាទី មិនព្រមដើរចេញទៅណាឡើយ។ វាព្យាយាមយកចំពុះទៅហិត និង រុញត្រង់បំពង់កសត្វក្ងានញីដែលបានដេកងាប់នៅនឹងដី។ដោយមិនឃើញងើប សត្វកា្ងនឈ្មោលក៏សម្រេចក្រោកឈរឡើងវិញ ហើយសម្លឹងមើលគូវាជាលើកចុងក្រោយ មុនពេលចាកចេញដោយស្ទាក់ស្ទើរ។ ក្នុងពេលជាមួយគ្នានោះ វាបានអោនក្បាលចុះ និងដើរចេញដោយសេចក្តីអស់សង្ឃឹម។

ទិដ្ឋភាពដ៏សោកសៅនេះបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមទូទាំងប្រទេសចិន អាណិតក្ងានឈ្មោលនេះជាពន់ពេក។ អ្នកលេងបណ្តាញសង្គមម្នាក់បានបញ្ចេញមតិថា “ ពេលខ្លះសត្វបានបង្ហាញពីភាពលះបង់ និង ការបេ្តជ្ញាចិត្តជាងមនុស្សទៅទៀត”៕

 

https://youtu.be/Rz2hbwfJqSo

ដកស្រង់ពី៖ iknowblog