ឃើញបែបនេះហើយ​បានដឹងថា ពូម៉ៅ និងចែដាណា ស្រឡាញ់គ្នាប៉ុណ្ណា ដូចគូស្នេហ៍ទើបរៀបការថ្មីៗអ៊ីចឹង នៅក្នុងពីធីបុណ្យចំរេីនព្រះជន្មជូនអ្នកមានគុណ..(មានវីដេអូ)

នាថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២១ គេឃើញ ឧកញ៉ា ហ៊ីង បញ្ញារិទ្ធ (ពូម៉ៅ) ដែលត្រូវជាស្វាមី លោកស្រី ទ្រី ដាណា បានរៀបចំ ពិធីបុណ្យចំរើនព្រះជន្ម និងបច្ច័យបួន ជូនអ្នកមានគុណ។

កាន់តែគួរឲ្យចាប់អារម្មណ៍ថែមទៀតនោះ ក្នុងពិធីនេះ គេឃើញ ពូម៉ៅ និងចែដាណា បានឡើងរាំជាមួយគ្នា យ៉ាងស្និតស្នាល និងផ្អែមល្ហែមបំផុត ដូចគូស្វាមីភរិយាទើបរៀបការថ្មីៗអ៊ីចឹង។

ក្រោយឃើញវីដេអូនេះភ្លាម ហ្វេនៗ ជាច្រើន មិនចាំយូរឡើយ ក៏បានចូល comment ភ្លាមៗ ថា ៖ មើលទៅ គួអោយស្រលាញ់ណាស់ចែ, ជូនពរអូនស្រឡាញ់គ្នាដល់ចាស់កោងខ្នង, ផ្អែមណាស់ ចែដាណា, អ្នករាំទាំងអស់ ឃើញតែពូម៉ៅ ហើយនិងមីងដាណាទេ ពូម៉ៅឱ​បឡើងស្និ​​ត, ពូម៉ៅឥឡូវ ចេះកំប្លែងច្រើនណាស់, មើលហើយសប្បាយចិត្តណាស់ចែ, រាំស្អាតៗណាស់ ចែដាណា, មានសុភមង្គលណាស់ ខ្ញុំច្រណែនដល់ហើយ, អ្នកអត់គូអែមកៀន, ពូម៉ៅកូរពេញឆាកហ្មង ចែ។