ភាពជោគជ័យរបស់ Bill Gates គឺមានម្ដាយនៅពីក្រោយ

បើយោងតាមលោក​ Bill Gates បានឲ្យដឹងថា​ ភាពជោគជ័យមួយផ្នែកធំ​​​របស់ក្រុមហ៊ុន Microsoft បានមកពីការជួយជ្រោមជ្រែងពីម្តាយរបស់លោកគឺលោកស្រី Mary Gates ដោយជួយឲ្យក្រុមហ៊ុន Microsoft ទទួលបានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន IMB។

លោកស្រី Mary Gates ត្រូវបានគេស្គាល់ថាជាក្រុមប្រឹក្សាភិបាលរបស់អង្គការមិនរកប្រាក់ចំណូល United Way of King country ដែលជាកន្លែងធ្វើឲ្យលោកស្រីបានជួបលោក John Opel ដែលជា អ្នកមានតួនាទីធំនៅក្នុងក្រុមហ៊ុន IMB។

នៅកំឡុងពេលក្រុមហ៊ុន Microsoft ដំណើរការបានរយៈ ៥ឆ្នាំ ក្រុមហ៊ុនយក្សបច្ចេកវិទ្យា IMB ចង់ ជួលក្រុមហ៊ុន Software ពីខាងក្រៅដើម្បីបង្កើតប្រព័ន្ធប្រតិបត្តិការសម្រាប់ផលិតផលកុំព្យូទ័ររបស់ ខ្លួន។ ដោយមើលឃើញពីឱកាសនេះ លោកស្រីបានប្រើប្រាស់ទំនាក់ទំនងរបស់ខ្លួនជាមួយលោក Opel ដើម្បីឲ្យលោក Opel ទៅនិយាយជាមួយអគ្គនាយកក្រុមហ៊ុន IMB ឲ្យជួលក្រុមហ៊ុនកូនរបស់ ខ្លួន។ ជាលទ្ធផលក្រុមហ៊ុន Microsoft ត្រូវបានជួលដោយក្រុមហ៊ុន IMB ហើយនេះគឺជាឱកាសមួយ ដែលធ្វើឲ្យ Microsoft ក្លាយជាក្រុមហ៊ុនយក្សបច្ចេកវិទ្យារហូតដល់ពេលបច្ចុប្បន្ននេះ។

ក្នុងកំឡុងពេលធ្វើការនៅក្នុង IMB ក្រុមហ៊ុន Microsoft បានអភិវឌ្ឍ MS-DOS (Microsoft Disk Operating system) ហើយលោក Bill Gates ក៏បានផ្តល់អាជ្ញាបណ្ណ MS-DOS របស់ខ្លួនទៅឲ្យក្រុម ហ៊ុន IMB ដើម្បីប្រើជាប្រព័ន្ធប្រតិបត្តិការសម្រាប់កុំព្យូទ័ររបស់ IMB។

ដោយសារ​តែ MS-DOS មិនត្រូវបានប្រើប្រាស់ផ្តាច់មុខដោយក្រុមហ៊ុន IMB ដូច្នេះហើយប្រព័ន្ធប្រតិ បត្តិការថ្មីនេះត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនផលិតកុំព្យូទ័រជាច្រើននៅសហរដ្ឋអាមេរិក ហើយ MS-DOS បានក្លាយជាផលិតផលមួយផ្តល់ប្រាក់ចំណូលដល់ក្រុមហ៊ុន Microsoft យ៉ាងច្រើន។

នៅឆ្នាំ១៩៨៦ លោក Bill Gates បានដាក់លក់ភាគហ៊ុនជាសាធារណៈដោយមួយភាគហ៊ុនតម្លៃ២១ ដុល្លារអាមេរិក។ មួយឆ្នាំក្រោយមកលោកក៏បានក្លាយជាមហាសេដ្ឋីភ្លាមៗ។

គួរបញ្ជាក់ថា ​លោក Bill Gates បានបោះបង់ការសិក្សាពីសាលកវិទ្យាល័យ Harvard កាលពីឆ្នាំ ១៩៧៥ ទៅបង្កើតក្រុមហ៊ុន Software Microsoft ដែលបានធ្វើឲ្យលោកក្លាយជាមហាសេដ្ឋីនៅវ័យ ៣១ឆ្នាំ។

ដកស្រង់ពី៖ doctor-business.asia