មើលហើយស្ទើរស្រក់ទឹកភ្នែក!!!ដោយសារតែបច្ចេកវិ ទ្យា VR បានជួយឲ្យបុរសម្នាក់ ជួបមុខប្រពន្ធរបស់គាត់ម្ដងទៀត ក្រោយចែកឋានទៅអស់រយៈពេល៤ឆ្នាំទៅហើយ (មានវីដេអូ)

BS/កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្ដបានជ្រាបខ្លះៗហើយថា Virtual reality (VR) គឺជាបច្ចេកវិទ្យាដ៏ទំនើបម៉្យាង ដែលត្រូវបានប្រើសម្រាប់បង្កើតមជ្ឈដ្ឋានសម្បនិម្មិតណាមួយ ដែលមានលក្ខណៈជាក់ស្ដែង មិនថាជាទស្សនីយភាពជីវចល ឬជាទីកន្លែងអ្វីឡើយ។ លើសពីនេះ អ្នកប្រើអាចរំកិលជុំវិញ និងរកមើលសព្វទិសទី ទាំងលើ ក្រោម ចំហៀង និងខាងក្រោយជាដើម ហើយគេក៏អាចស្ដាប់ឮសំឡេងផងដែរ។ ជាការពិត នៅប៉ុន្មានឆ្នាំចុងក្រោយនេះដែរ កម្មវីធីទូរទស្សន៍របស់កូរ៉េខាងត្បូងមួយបានប្រើបច្ចេកវិទ្យា VR ដើម្បីបង្កើតឲ្យមានការជួបគ្នារវាងអ្នកនៅរស់ និងអ្នកដែលបានចែ កឋា.នទៅ។

តួយ៉ាងសម្រាប់ឆ្នាំនេះគឺជារដូវកាលទី២ហើយ នៃកម្មវិធីឈ្មោះថា «너를 만났다» ឬ «ខ្ញុំបានជួបអ្នក» របស់ប៉ុស្ដិ៍ទូរស្សន៍ MBC ដែលជាការជួបគ្នារបស់បុរសវ័យ៥១ឆ្នាំម្នាក់នាមត្រកូលថា គីម ជាមួយប្រពន្ធរបស់គាត់ដែលបានចែ កឋា នទៅអស់រយៈពេល៤ឆ្នាំមកហើយ ដោយបន្សល់ទុកកូនចំនួន៥នាក់ឲ្យកំ ព្រាម្ដា យ។ តែយ៉ាងណាមិញ បំណងប្រាថ្នារបស់លោក គីម សម្រាប់ការជួបជាមួយប្រពន្ធស្ទើរតែមិនបានកើតឡើងទៅហើយ ព្រោះដំបូងត្រូវបានជំទាស់ដោយកូនស្រីរបស់លោក ដោយសារពួកគេមិនចង់រម្លឹកអនុស្សាវរីយ៍របស់ម្ដាយដែលបានទទួលម រ ណ ភា ពទៅទេ ព្រោះវាធ្វើឲ្យពួកគេឈឺចា ប់ខ្លាំ ង។ ប៉ុន្ដែ លោកគីម បានព្យាយាមនិយាយទៅកាន់កូនៗ រហូតដល់ពួកគេយល់ពីអ្វីដែលគាត់ចង់បាន។

កូនស្រីច្បងឈ្មោះ ជុង ប៊ីន បាននិយាយថាឪពុករបស់គេបានប្រាប់ពួកគេថា វាគឺជាបំណង់ប្រាថ្នាចុងក្រោយរបស់គាត់ ដូច្នេះទើបនាងសម្រេចចិត្ដយល់ព្រម។ រីឯកូនស្រីម្នាក់ទៀតឈ្មោះ ជុង យ៉ុន និយាយថា នាងយល់ព្រមឲ្យឪពុកចូលរួមកម្មវិធីនេះ ព្រោះនាងចង់ចងចាំថាគាត់ស្រលាញ់ម្ដាយខ្លាំងប៉ុណ្ណា។ កូនរបស់លោក គីម ក៏បានរម្លឹកថា ឪពុករបស់ពួកគេ (លោកគីម) ស្រលាញ់ម្ដាយរបស់ពួកគេខ្លាំងណាស់ និងឧស្សាហ៍ថើ បថែមទៀត មិនថាពេលធ្វើការ ញុំបាយ ឬមើលទូរទស្សន៍ទេ ហើយសូម្បីនៅពេលម្ដាយឈឺជ្រុះស ក់ ក៏គាត់នៅតែនិយាយសរសើរថាស្អាតដែរ។ ទន្ទឹមនឹងនេះ បើយោងតាមក្រុ មហ៊ុ នផ្ស ព្វផ្សា យកូរ៉េបាននិយាយថា ពួកគេបានចំណោយពេល ៦ខែ ដើម្បីរៀបចំឲ្យមានការជួបជុំគ្នាម្ដងទៀតនេះ ដោត្រូវបង្កើតចលនាអន្ដរក​ ម្មផ្សេងៗ និងសំឡេងរបស់ភរិយាលោក គីម ដែលបញ្ចូលដោយតារាសម្ដែងម្នាក់៕ សូមទ ស្សនាវីដេអូខាងក្រោម៖

https://youtu.be/qWsSOxcIhCA

ដកស្រង់ពី៖ boomshare108