ត្រូវមានការប្រុងប្រយ័ត្នចំពោះកញ្ជ្រែងដែកយកមកពៀចបបរអោយកូនតូចញាំ. ។
ជាក់ស្តែងថ្ងៃនេះ មានកុមារជនជាតិវៀតណាមម្នាក់អាយុ ប្រាំបី ខែ ទទួលរង់គ្រោះថ្នាក់ដោយសារម៉ាក់ៗរបស់គេបានយកកូនកញ្ជ្រែងដែក មកពៀចបបរអោយម៉ត់ដើម្បីងាយស្រួលក្នុងការអោយកូនតូចញាំ ដោយមិនបានពិនិត្យមើលថាតើនៅក្នុងចានបបរនោះមានកំណាត់សរសៃដែកដែលដាច់ចេញពីកញ្ជ្រែងដែកនោះធ្លាក់ចូលចាន បបរឡើយ
រួចម៉ាក់ៗក៏យកបបរនោះមកបញ្ជុកកូន បណ្តាលឱ្យសរសៃដែកនោះត្រូវបានដោតចូលទៅក្នុងបំពង់កខាងក្រោម (ស្មើនឹង ១/៣ នៃប្រវែង) សរសៃដែកស្តើងប៉ុន្តែរឹងណាស់មានចុង ២ ប្រវែងជិត ២ ស។
ដែលធ្វើអោយកុមារតូចនោះទទួលរងនូវការឈឺចាប់ឥតឧប្បមាដែលមិនអាចគណនាបាន។
ប្រភព:វៀតណាម