បុរសម្នាក់ដែលកាត់កាត់ច្រមុះ និងបបូរមាត់ មានអ្នកគ្រាំទ្រជាច្រើនរយលាននាក់ ពេលនេះស្រាប់តែមានអារម្មណ៍ស្ដាយក្រោយដោយសារតែ…

ទីក្រុងប៉ារីស៖ អ្នកចូលចិត្តកែសរីរាង្គម្នាក់បានសារភាពថា ពេលនេះគាត់ពិបាកទទួលយកណាស់ បន្ទាប់ពីបានកាត់ច្រមុះនិងបបូរមាត់ខាងលើរបស់គាត់ចោលដែលគាត់បានចាត់ទុកថាជាការផ្លាស់ប្តូរថ្មីបំផុត។ សារព័ត៌មាន The Mirror បានរាយការណ៍ថា លោក Anthony Loffredo អាយុ ៣២ ឆ្នាំបានចាក់សាក់លើរាងកាយ លើគ្រាប់ភ្នែក ការពុះអណ្តាត ឱ្យព្រែក និងការវះកាត់ឱ្យមានដុំពកនៅលើក្បាលដើម្បីមើលទៅដូចជាមនុស្សខ្មៅក្រៅភព។ បុរសជនជាតិបារាំងរូបនេះក៏បានកត់ត្រាពីការផ្លាស់ប្តូររាងកាយដ៏គួរឱ្យកត់សម្គាល់របស់គាត់ ដែលធ្វើឱ្យមានអ្នកគាំទ្រ ២២៧,០០០ នាក់នៅលើបណ្តាញសង្គម Instagram។

លោក Loffredo បាននិយាយថា គាត់បានវះកាត់ច្រមុះ និងមាត់របស់គាត់នៅក្នុងប្រទេសអេស្ប៉ាញ ប៉ុន្តែវាគឺខុសច្បាប់នៅក្នុងប្រទេសបារាំង។ បើនិយាយពីការចោះលើរាងកាយ ការចាក់សាក់ ការកែប្រែរាងកាយ ដែលធ្វើឱ្យមានរបួសលើរាងកាយគឺខុសច្បាប់នៅក្នុងបណ្តាប្រទេសជាច្រើននៅអឺរ៉ុប។ គាត់មិនបានបញ្ជាក់ច្បាស់ពីទីតាំងដែលគាត់បានកាត់ច្រមុះ និងវះបបូរមាត់ខាងលើរបស់គាត់ចោលទេ នេះបើតាមការសួរ និងឆ្លើយសំណួរតាមបណ្តាញសង្គម Instagram។ បើតាមការពិភាក្សាគ្នាលើការកាត់ច្រមុះនៅលើបណ្តាញសង្គម Instagram លោក Loffredo បានថ្លែងអំណរគុណចំពោះគណនីមួយដែលមានឈ្មោះថា @oscarmarquezbodymod ដែលបានយកចិត្តទុកដាក់លើឆាកជីវិតរបស់គាត់។

កាលពីពេលថ្មីៗនេះលោក Loffredo បានសារភាពនៅក្នុងបណ្តាញសង្គម Instagram Q&A ថាគាត់បានកាត់បបូរមាត់ចេញ ក្រោយមកអារម្មណ៍របស់គាត់មិនរីករាយទេចំពោះការកែប្រែរាងកាយ។ គាត់បាននិយាយថា គាត់ធ្លាប់បានសុបិនចង់ចៀរស្បែករបស់គាត់ចេញទាំងអស់ ហើយពាសដែកពីលើវិញ។ គាត់បានថ្លែងប្រាប់សារព័ត៌មានបារាំង Midi Libre កាលពីឆ្នាំ ២០១៧ ថាកាលពីមុនខ្លួនពិតជាងប់ងល់នឹងការកែរាងកាយតាំងពីវ័យក្មេង។ លុះពេលគាត់មានវ័យ ២០ ឆ្នាំ និងធ្វើការជាសន្តិសុខម្នាក់ គាត់មានការសោកស្តាយ ព្រមទាំងមិនចង់រស់នៅតាមអ្វីដែលគាត់បានធ្វើនោះទេ។ គាត់បានបញ្ឈប់នូវអ្វីៗទាំងអស់នៅអាយុ ២៤ ឆ្នាំហើយបានចាកចេញទៅប្រទេសអូស្ត្រាលីទាំងភាពសោកស្តាយ៕

ដកស្រង់ពី៖ sakkarach