តារា TikTok ល្បីឈ្មោះម្នាក់ បានប្រើវិធីចម្លែកមួយដើម្បីបានបបូរមាត់ធំតឹងណែន សឹងតែ…

Jerry Mol  តារាល្បីនៅក្នុង Tik Tok បានបង្ហាញអាថ៌កំបាំងដើម្បីធ្វើឱ្យមានបបូរមាត់ធំតឹងណែន ជឿជាក់ថាជាវិធីសាស្ត្រមួយនេះ បងប្អូនមិត្តអ្នកអានច្បាស់ជាមិនធ្លាប់បានឮពីមុនមកទេ ដោយលោក Jerry បានណែនាំក្រែមលាបពង្រីកអវៈយវៈភេទបុរស យកមកលាបលើបបូរមាត់របស់ខ្លួន។

រឿងរ៉ាវមួយនេះបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកនិយមលេងអ៊ីនធឺណេត ដោយជែរីបានប្រាប់នៅក្នុងឃ្លីបវីដេអូថា លោកបានឃើញក្នុងខ្សែភាពយន្តមួយ ដែលតួអង្គស្រីបានលាបក្រែមនោះនៅលើបបូរមាត់ ហើយបបូរមាត់របស់តួស្រីនោះក៏បានក្លាយទៅជាធំតឹងណែនស្រស់ស្អាត វាក៏កើតជាការសង្ស័យសម្រាប់លោកដែលចង់ដឹងចង់ឃើញ ដូច្នេះលោកក៏បានធ្វើតាម។

ជែរីចាប់ផ្តើមលាបក្រែមពង្រីកអវៈយវៈភេទបុរស នៅលើបបូរមាត់របស់គាត់ ហើយលោកក៏បាននិយាយថា វាមានអារម្មណ៍ឈឺតិចៗ ប៉ុន្តែអាចទ្រាំបាន។ ក្រោយមកលោកចាប់ផ្តើមកត់សម្គាល់ឃើញថា បបូរមាត់របស់លោកហាក់ដូចជាធំជាងមុន ដូច្នេះជែរីក៏បានរង់ចាំរយៈពេល ៥ នាទីបន្ថែមទៀត ប៉ុន្តែទីបំផុតលោកត្រូវជូតវាចេញដោយសារតែវាមានអារម្មណ៍ថាក្រហាយ ហើយលទ្ធផលដែលទទួលបានបែរជាធ្វើឱ្យរូបគេពេញចិត្តយ៉ាងខ្លាំង ។ ជាការពិតណាស់បបូរមាត់របស់គេ គឺពិតជាធំតឹងណែនពិតមែន បណ្តាលឱ្យអ្នកនិយមលេងអ៊ិនធឺណេតមួយចំនួនបាននាំគ្នាធ្វើតាមវិធីមួយនេះដែរ ។

តែក្រោយមកវេជ្ជបណ្ឌិតស្រីឈ្មោះ Rose Perry បានព្រមានដូច្នេះថា ការលាបក្រែមប្រភេទនេះ នៅលើបបូរមាត់របស់អ្នក វាគឺជារឿងមួយដ៏គួរឱ្យអស់សំណើចណាស់ ហើយវាក៏មានគ្រោះថ្នាក់ខ្លាំងផងដែរសម្រាប់ហេតុផលមួយចំនួន “សម្រាប់អ្នកដែលព្យាយាមធ្វើតាមវីធីនេះ វាអាចប្រឈមមុខនឹងការប្រតិកម្មអាឡែហ្ស៊ី ដូចជាក្រហាយ ឈឺ ពងបែក ឬហើម ហើយផលរំខានមួយទៀត គឺការស្រូបយកក្លិនក្រែមចូលក្នុងខ្លួន គឺវាអាចបង្កជាជំងឺឈឺក្បាល និងបញ្ហាសម្ពាធឈាម” ។

ចំណែកគ្រូពេទ្យវះកាត់កែសម្ផស្ស ឈ្មោះ Thun Triyaki បានណែនាំដល់នារីៗថា វិធីដើម្បីទទួលបានបបូរមាត់ស្អាត និងរងផលប៉ះពាល់តិចបំផុត គឺការចាក់បញ្ចូលសារធាតុ Filler ដែលជា គឺជាអាស៊ីត hyaluronic ពីព្រោះវាអាចរលាយទៅវិញដោយខ្លួនឯង ប្រសិនបើបណ្តានារីៗធ្វើហើយ មិនពេញចិត្តពួកគេអាចត្រឡប់ទៅកែខៃវិញបាន ៕

ប្រភព៖ sakkarach