បុរសដែល “កខ្វក់បំផុតនៅលើពិភពលោក” បានបង្ហាញពីមូលហេតុនៃការរស់នៅម្នាក់ឯងគឺដោយសារតែ…..

ការមិនងូតទឹកប្រហែលជាមិនមែនជារឿងចម្លែកទេ ប៉ុន្តែតើបងប្អូនមិត្តអ្នកអានអាចស៊ូទ្រាំបានប៉ុន្មានថ្ងៃ? ក្នុងនោះលោក អាមូហាជី (Amo Hachi) មកពីប្រទេសអ៊ីរ៉ង់ គាត់មិនបានងូតទឹកក្នុងរយៈពេល 67 ឆ្នាំមកហើយ ។

លោកអ៊ំ Amou រស់នៅក្នុងតំបន់ Degar ប្រទេសអ៊ីរ៉ង់ លោកត្រូវបានគេស្គាល់ថាជា “មនុស្សដែលកខ្វក់បំផុតនៅលើពិភពលោក” ដងខ្លួនរបស់គាត់ គឺពោរពេញទៅដោយធូលី និងភាពកខ្វក់ ហើយមូលហេតុដែលគាត់មិនព្រមងូតទឹក នោះគឺព្រោះតែគាត់មានជំងឺសរសៃប្រសាទ គាត់ជឿជាក់ថា ប្រសិនបើរាងកាយរបស់គាត់ត្រូវទឹកគាត់នឹងឈឺភ្លាម។ លោកអ៊ំ Amou រស់នៅក្នុងរណ្តៅក្រោមដី មិនមានបង្អួចនិងទ្វារទេ មានតែជញ្ជាំងធ្វើពីឥដ្ឋ ដើម្បីការពារគាត់ពីហ្វូងមនុស្សតែប៉ុណ្ណោះ ។

រឿងចម្លែកមួយទៀតគឺ គាត់ចូលចិត្តបរិភោគគ្រោងឆ្អឹងសត្វដែលរលួយ ទន្ទឹមនឹងនោះ លោកអ៊ំក៏បាននិយាយដែរថា គាត់ចូលចិត្តជក់បារីណាស់ ប្រសិនបើគាត់ជក់បារីគាត់នឹងជក់ម្តងជាច្រើនដើម ប៉ុន្តែអ្វីដែលគាត់ចូលចិត្តខ្លាំងនោះគឺ បំពង់ខ្សៀដែលធ្វើចេញពីបំពង់ដែក ក្នុងនោះលោកអ៊ំ Amou យកលាមកសត្វមកជក់ជំនួសឱ្យថ្នាំជក់ទូទៅ ។

ចំពោះមូលហេតុដែលលោកអ៊ំ សម្រេចចិត្តរស់នៅក្នុងភាពឯកាដូច្នេះ ព្រោះគាត់ធ្លាប់មានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរកាលពីវ័យជំទង់។ គាត់ជឿជាក់ថា ការនៅម្នាក់ឯង និងអាចកាត់ផ្តាច់ទំនាក់ទំនងជាមួយពិភពខាងក្រៅ នឹងធ្វើឱ្យគាត់យល់ច្បាស់ពីពិភពពិត និងធម្មជាតិនៃជីវិត “ការរស់នៅដូច្នេះ វានាំខ្ញុំរស់នៅកៀកនឹងធម្មជាតិ និងការពិតនៃជីវិត” ៕

ដកស្រង់ពី៖ sakkarach