ឆ្នាំថ្មី សុន ស្រីពេជ្រ ចាប់ផ្តើមស្អាតប្លែក ក្រោយធ្វើរឿងនេះបានសម្រេច

មិនខុសពីតារាដទៃ ពេលនេះ សុន ស្រីពេជ្រ កំពុងតែមានទឹកមាត់លេបដោយសារនាងទទួលបានការចូលរួមនៅក្នុងកម្មវិធីនានា ជាពិសេសពិធីមង្គលការតែម្តង ។ អ្វីដែលប្លែកចុងក្រោយនេះ សុន ស្រីពេជ្រ កាន់តែមានសម្រស់ស្អាត ជាពិសេសរូបរាងស្រឡូន រហូតមានការលាន់មាត់សរសើរថា ក្រោយមានកូនពីរនាក់ សុន ស្រីពេជ្រ ស្អាតជាងកាលពីនៅលីវទៅទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រោយសម្រាលកូនទីពីរភ្លាមៗ គេសង្កេតឃើញ សុន ស្រីពេជ្រ មានរូបរាងធាត់ទ្រលុកទ្រលន់ ដែលនាងប្រាប់ថាឡើងរហូតដល់ ៦៨ គីឡូ តែថ្មីៗនេះមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីឃើញសម្រស់របស់តារាចម្រៀងរូបនេះស្រស់ស្អាត ជាពិសេសរូបរាងស្រឡូនធ្វើឱ្យអ្នកគាំទ្រលាន់មាត់គ្រប់គ្នា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សុន ស្រីពេជ្រ បង្ហើបថា ពេលនេះនាងស្រកអស់ចំនួន ១៥ គីឡូ ហើយថ្នាំសម្រករបស់នាងនោះគឺកូនទាំងពីរនេះតែម្តង ព្រោះត្រូវងើបឆុងទឹកដោះគោឱ្យពួកគេតែម្នាក់ឯងនៅពេលយប់ ប៉ុន្តែយ៉ាងណានាងនៅតែសប្បាយចិត្តព្រោះបានបំពេញតួនាទីជាអ្នកម្តាយដ៏ល្អ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រកអស់ជិត២០ គីឡូ តែ សុន ស្រីពេជ្រ បានបន្ថែមថា តាមគម្រោងនាងចង់ស្រកបន្ថែមទៀតដើម្បីឱ្យបានរូបរាងដូចកាលពីមិនទាន់មានកូន ។ មានការសរសើរស្ទើរគ្រប់គ្នាថា បើទោះមានកូនបន្តបន្ទាប់គ្នាដល់ទៅពីរនាក់ក៏ពិតមែន តែមើលទៅ សុន ស្រីពេជ្រ ហាក់មិនស្រកស្រុតសម្រស់អ្វីឡើយនៅតែស្អាត ជាពិសេសក្រោយស្រកគីឡូបែបនេះ ៕

ដកស្រង់ពី៖ news.lidapost.xyz