ឌុច លីដា កាន់តែបង្ហាញភាពផ្អែមល្ហែមខ្លាំងជាមួយស្វាមី….

មហាជនចាប់អារម្មណ៍ឃើញថា ពេលនេះតារាសម្តែង ឌុច លីដា ចាប់ផ្តើមហ៊ានបណ្តើរស្វាមីជាសាធារណៈចូលរួមនៅក្នុងកម្មវិធីនានា ហើយថែមទាំងបង្ហាញរូបភាពនៅក្នុងបណ្តាញសង្គមថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះ ឌុច លីដា បានបង្ហាញរូបភាពជាមួយស្វាមី នៅក្នុងថ្ងៃខួបកំណើត មើលទៅសាមញ្ញ តែមានភាពកក់ក្តៅជាខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើទោះមិនមានរៀបចំពិធីខួបកំណើតធំដុំតែមើលទៅរូបភាពរបស់ ឌុច លីដា និងស្វាមីពិតជាពោរពេញ ទៅដោយក្តីសុខ ហើយអ្វីដែលកត់សម្គាល់មិនត្រឹមតែលែងលាក់បាំងអត្តសញ្ញាណស្វាមីប៉ុណ្ណោះទេ តារាសម្តែងរូប នេះក៏បានសរសើរស្វាមីពេញៗមាត់ថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះ ឌុច លីដា បានបង្ហាញ រូបភាព ជាមួយស្វាមីរួមទាំងកូនប្រុសស្រីជាលក្ខណៈគ្រួសារដែលកាន់តែបញ្ជាក់ថាគ្រួសាររបស់នាង ពិតជាមានសុភមង្គលហើយ នេះក៏ជាលើកដំបូងដែលគេបានឃើញរូបភាពជុំគ្នារបស់គ្រួសារ ឌុច លីដា ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឌុច លីដា បានគ្រងឈុតកូនក្រមុំរៀបការយ៉ាងសាមញ្ញ និង ស្ងប់ស្ងាត់ កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅ ហើយមកដល់ ពេលនេះរូបថតអាពាហ៍ពិពាហ៍របស់នាង មិនមានការបង្ហាញជាសាធារណៈនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រៅពីមើលថែទាំកូនប្រុសជាទីស្រឡាញ់ និង បំពេញតួនាទីជាភរិយាដ៏ល្អ ឌុច លីដា មិនទាន់ទទួលការសម្តែងរឿងនៅឡើយទេ ប៉ុន្តែសម្រាប់ការថតស្ប៉តជាលក្ខណៈខ្លីៗបន្ទាប់បន្សំ នាងទទួលយកជាធម្មតា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កន្លងមក នាងធ្លាប់ទម្លាយថា ស្វាមីរបស់នាងមិនបានហាមឃាត់មិនឱ្យប្រឡូកការងារសម្តែងទេ សំខាន់អាស្រ័យលើរូបនាងផ្ទាល់ខ្លួនប៉ុណ្ណោះ ៕

ដកស្រង់ពី៖ news.lidapost.xyz