មើលវីដេអូនេះហើយ បានដឹងថា ពូម៉ៅ និងចែដាណា ស្រឡាញ់គ្នាប៉ុណ្ណា ធ្វើអោយហ្វេនៗច្រណែនគ្រប់ៗគ្នារហូតដល់…

កាលពីម្សិលមិញនេះ នាថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២១ គេឃើញ ឧកញ៉ា ហ៊ីង បញ្ញារិទ្ធ (ពូម៉ៅ) ដែលត្រូវជាស្វាមី លោកស្រី ទ្រី ដាណា បានរៀបចំ ពិធីបុណ្យចំរើនព្រះជន្ម និងបច្ច័យបួន ជូនអ្នកមានគុណ។

ឧកញ៉ា បញ្ញារិទ្ធ បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា “រៀបចំពិធីបុណ្យចំរើនព្រះជន្ម ជូនអ្នកមានគុណ​ ។ កូនសូមជូនពរ លោកប៉ា អ្នកម៉ាក់ សុខភាពល្អ​ អាយុវែង ជៀសផុតពីជំងឺទាំងពួង​ ។”។

កាន់តែគួរឲ្យចាប់អារម្មណ៍ថែមទៀតនោះ ក្នុងពិធីនេះ គេឃើញ ពូម៉ៅ និងចែដាណា បានឡើងរាំជាមួយគ្នា យ៉ាងស្និតស្នាល និងផ្អែមល្ហែមបំផុត ដូចគូស្វាមីភរិយាទើបរៀបការថ្មីៗអ៊ីចឹង។

ក្រោយឃើញវីដេអូនេះភ្លាម ហ្វេនៗ ជាច្រើន មិនចាំយូរឡើយ ក៏បានចូល comment ភ្លាមៗ ថា ៖ មើលទៅ គួអោយស្រលាញ់ណាស់ចែ, ជូនពរអូនស្រឡាញ់គ្នាដល់ចាស់កោងខ្នង, ផ្អែមណាស់ ចែដាណា, អ្នករាំទាំងអស់ ឃើញតែពូម៉ៅ ហើយនិងមីងដាណាទេ ពូម៉ៅឱ​បឡើងស្និ​​ត, ពូម៉ៅឥឡូវ ចេះកំប្លែងច្រើនណាស់, មើលហើយសប្បាយចិត្តណាស់ចែ, រាំស្អាតៗណាស់ ចែដាណា, មានសុភមង្គលណាស់ ខ្ញុំច្រណែនដល់ហើយ, អ្នកអត់គូអែមកៀន, ពូម៉ៅកូរពេញឆាកហ្មង ចែ។

ព្រមទំាងនៅមាន comment ជាង១ពាន់ទៀត សុទ្ធតែបង្ហាញក្តីរំភើប សប្បាយរីករាយ ជំនួស លោកស្រី ទ្រី ដាណា និងស្វាមី ដែលតែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា បែបនេះ។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

<iframe src="https://www.facebook.com/plugins/video.php?height=317&href=https%3A%2F%2Fweb.facebook.com%2FDanaTryKH%2Fvideos%2F2801454263409229%2F&show_text=false&width=560" width="560" height="317" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share" allowFullScreen="true"></iframe>

ដកស្រង់ពី៖ khnewsposts