ពេល ម៉ូម៉ូ គេង គង់ ចាន់ស្រីមុំ និងស្វាមី ឆ្លៀតមកដាក់…

ទស្សនិកជនជាច្រើន ពិតជាមិនទាន់ភ្លេចទេមើលទៅ អ្នកនាង គង់ ចាន់ស្រីមុំ នោះ ដែលជាតារាសម្តែងស្រី ដ៏មានប្រជាប្រិយភាព និងល្បីល្បាញមួយរូប នៅតែឋិតក្នុងអារម្មណ៍ អ្នកគាំទ្រដដែល មកដល់ពេលនេះ ពិសេស ស្រីមុំ នៅតែរក្សាសម្រស់ រូបរាង និងមុខមាត់ ស្រស់ស្អាតដដែល បើទោះមានកូនស្រី ក៏ដោយ។

តារាសម្តែងរូបនេះ កំពុងសាងសុភមង្គល ជាមួយគ្រួសារដ៏តូចមួយរបស់ខ្លួន យ៉ាងមានក្តីសុខ ហើយក៏មិនដែលភ្លេចឡើយ ក្នុងការផ្តល់ពេលវេលាដ៏រីករាយ និងសប្បាយៗ ជូន ស្វាមី និងម៉ូម៉ូ ដែលជាកូនស្រី សំណព្វចិត្តរបស់ខ្លួន បើទោះមានការងាររវល់យ៉ាងណាក៏ដោយ។

ជាក់ស្តែង កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២១ គង់ ចាន់ស្រីមុំ និងស្វាមី បាននាំម៉ូម៉ូ ទៅដល់ ខេត្តមណ្ឌលគិរី ទៀតហើយ ព្រមទំាងរំលេចនូវរូបភាពថតជុំគ្រួសារស្អាតៗ នៅទីនោះ។

នៅមិនទាន់អស់ទេ មកដល់ព្រឹកមិញនេះទៀត នាថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២១ ឆ្លៀតពេលដែល ម៉ូម៉ូ កំពុងគេងលក់ ស្រីមុំ និងស្វាមី បានចេញមកថតរូបប៉ុន្មានសន្លឹក យ៉ាងស្រស់ស្អាត គួរឲ្យចាប់អារម្មណ៍ ព្រមទំាងភ្ជាប់សារខ្លីមួយបញ្ជាក់ឲ្យដឹងថា ៖

“ប្តីធ្វេីជាខ្លាច​ ប្រពន្ធ​ធ្វេីជារឹងមាំKem seyhaeyha សរុបមកមេីលតាមរូបភាពជាក់ស្តែង តេីអ្នកណាខ្លាចអោយប្រាកដ។ សត្វ គ្នាឡេីងគួរអោយស្រលាញ់​ ដូចជ័រ។ ហាមសួររកអូនម៉ូម៉ូណា​ ព្រោះគេងហៅមិនខ្ចីក្រោកទេ​ ដល់ពេលឃេីញរូបប៉ាប៉ា​ ម៉ាមី​ ទៅជាមកសួរថា​ ចុះពេលនោះអូននៅណា”។

តោះដើម្បីកុំឲ្យរងចាំយូរ សូមទស្សនារូបភាពស្អាតៗ របស់ ស្រីមុំ និងស្វាមី ទំាងអស់គ្នា ៖

ដកស្រង់ពី៖ khnewsposts