អ៊ីវ៉ា ទៅថតរូបលេង នៅ កសិដ្ឋានចិញ្ចឹមក្រពើ ដល់ថ្នាក់ ធ្វើឲ្យ ហ្វេនៗ ភ្ញាក់ព្រឺត រហូតភ្លាត់មាត់ ថា…

ឃីន ស្រីនាថ  ហៅ អ៊ីវ៉ា គឺជាតារាចម្រៀងរូបស្រស់ ដ៏ល្បីឈ្មោះខ្លាំងម្នាក់ នៅក្នុង ផលិតម្ម សាន់ដេ ដែលអ្នកគាំទ្រភាគច្រើន ពិតជាស្គាល់ច្បាស់ និងមិនដែលមើលរំលងឡើយ ហើយក៏នៅតែគាំទ្រដដែល មកទល់ពេលនេះ។

មានបទចម្រៀងជាច្រើន ដែលនៅតែឆក់យកបេះដូងអ្នកស្តាប់ មិនចេះធុញទ្រាន់ ស្តាប់ហើយ ស្តាប់ទៀត កាន់តែពីរោះជាប់ចិត្ត មានដូចជាបទ លួងអូន, ទឹកអប់មានពិស, អ្នកម្តាយកំសត់, មានអ្វីៗមិនស្មើរមានបង, ស្រលាញ់គ្នាជាផ្លូវការ ព្រមទំាងនៅមាន បទចម្រៀងជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់ ពិសេសបទមនោសញ្ចេតនាតែម្តង។

ស្រាប់តែមកដល់ ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ហ្វេនៗ របស់ អ៊ីវ៉ា ជាច្រើន ភ្ញាក់ព្រឺត ក្រោឃឃើញ តារាចម្រៀងស្រីរូបនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលបានថត នៅឯ កសិដ្ឋានចិញ្ចឹមក្រពើ មួយកន្លែង។

អ៊ីវ៉ា ភ្ជាប់សារខ្លីមួយថា “អរុណសួស្ដី ជាមួយឡាំឌួយ ហាហា ចង់បានទម្លាក់លេខ ទម្លាក់ទីតាំង free សេវ៉ាដឹកជញ្ជូន 25ខេត្ត ក្រុង ហាហា”។

ឃើញបែបនេះភ្លាម អត់ចាំយូរឡើយ អ្នកគាំទ្រ ចូល comment ព្រាត ថា ៖ ហា​និ​ភ័​យណាស់ចែ, មើលថែរខ្លួនផង គេបារម្ភ, គួរឲ្យស្រលាញ់ម្ល៉េះ idol, ចុមកាដុមឆែប, ឡាំឌួយខ្យូតៗណាស់ ខិខិខិ។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖

ដកស្រង់ពី៖ khnewsposts