ក្រៅ​ពី​សម្រស់​ស្រស់​ស្អាត ចំណុច​​មួយចំនួនដែល​មនុស្ស​ប្រុស​ចាប់​អារម្មណ៍​មនុស្ស​ស្រីគឺ..

ជាក់ស្ដែង អាចថា មនុស្សមួយចំនួនតែងប្រើប្រាស់សម្រស់ខាងក្រៅ ដើម្បីទាក់ទាញអ្នកដទៃ។ ប៉ុន្តែ ក៏មានផ្នែកសំខាន់ខ្លះៗ ទៀត ដែលមនុស្សប្រុសត្រូវការ ក្រៅពីសម្រស់។ ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវដឹង៖

១) ចិត្តល្អ៖ មនុស្សស្រីដែលមានចិត្តល្អ និងមានមេត្តាភាពនោះ គឺពិតជាពិបាករកណាស់ ក្នុងពេលបច្ចុប្បន្ន ។ ប្រាកដណាស់ អ្នកប្រហែលជាធ្លាប់ជួបអ្នកដែលចិត្ត ល្អដាក់អ្នក ប៉ុន្តែ គេប្រហែលជាសម្លឹងឃើញ អ្វីដែលមានតម្លៃ តែប៉ុណ្ណោះ។ តើមានមនុស្សស្រីប៉ុន្មានអ្នកដែល ចិត្ត ល្អ ទ្រាំ រស់នៅជាមួយអ្នកទោះបីជួបទុក្ខលំបាក យ៉ាងណាក្ដីនោះ។

២) គំនិតវិជ្ជមាន និងចេះកំប្លែង៖ សម្រាប់ស្នេហា វាគឺជារឿងល្អណាស់ដែលអ្នក ផ្ដល់ពេលវេលា ផ្អែមល្ហែមជាមួយគ្នា ក៏ដូចជាធ្វើឲ្យគ្នាសើចសប្បាយ រីករាយ ដោយការនិយាយកំប្លុកកំប្លែងផងដែរ។ ជាការពិតណាស់ អ្នកដែលចូលចិត្ត គិតពីរឿងវិជ្ជមាន ក៏អាចធ្វើឲ្យអ្នកដទៃ មានអារម្មណ៍វិជ្ជមានក្នុងការសម្រេចអ្វីមួយដែរ។

៣) ក្លាហាន៖ គ្មានអ្វីល្អជាងនារីណាដែលក្លាហានគ្រប់គ្រាន់ ក្នុងការបង្ហាញអ្វីដែលនាងមានទៅកាន់អ្នកដទៃនោះទេ។ នាងនឹងបង្ហាញ យ៉ាងប្រាកដថា អ្វីដែលនាងគិត និងធ្វើ គឺអាចឲ្យអ្នកដទៃ ទុកចិត្ត និងជឿជាក់បាន៕

ដកស្រង់ពី៖ becauseoflove168