ជួយស៊ែរអោយស្រីៗ​​ជិត​រៀប​ការ​ដឹងផង!!! នេះ​ជា​អ្វី​ដែល​បុរស​​ចង់​បាន​ពី​អនាគត​ភរិយា

មានមនុស្សស្រីមិនតិចទេដែលគិតថាមនុស្សប្រុសមិនខ្វល់ ឬរំពឹងអ្វីពីការរៀបការ។ តាមពិតគេក៏មានការរំពឹងទុកដូចពួកយើងដែរ។ ចំណុចទាំង៧នេះជាអ្វីដែលយើងត្រូវមានដើម្បីឲ្យស្វាមី ក៏ដូចជាគ្រួសារទាំងមូលមានសុភមង្គល៖

១. យល់ពីគាត់៖ ពិតណាស់ថាស្វាមីចង់ឲ្យយើងយល់ពីគេ។ ពូកគេចង់ឲ្យអនាគតភរិយាគាំទ្រ និងផ្ដល់កម្លាំងចិត្តរាល់ពេលជួបការលំបាក។

២. កុំ Drama ពេក៖ បើអាច ប្ដីគ្រប់រូបចង់ឲ្យអនាគតភរិយារឹងពឹង ប្រឈមមុខជាមួយបញ្ហា ជាជាងនៅ Drama នៅហ្នឹង ដោះស្រាយអ្វីមិនចេញ។ អញ្ចឹង អ្នកពូកែ Drama គួរបោះទម្លាប់នេះចោលមុនរៀបការណា៎។

៣. ស្មោះត្រង់៖ តាមពិតចំណុចនេះត្រូវមានទាំងពីរនាក់ដើម្បីឲ្យជីវិតប្ដីប្រពន្ធរស់នៅចុះសម្រុងគ្នា។

៤. ចេះរៀបចំផ្ទះ៖ ទោះធ្វើការហត់នឿយយ៉ាងណាក៏ដោយ បើមកដល់ឃើញផ្ទះស្អាតនោះ នរណាមិនសប្បាយចិត្ត។ គេនឹងស្រឡាញ់ប្រពន្ធទ្វេឡើងមិនខាន។

៥. ចេះធ្វើម្ហូប៖ ប្រហែលជាស្ត្រីសម័យឥឡូវមិនខ្វល់ពីរឿងនេះទេ តែចំពោះស្វាមី វាជារឿងសំខាន់ទោះគេមិនទាមទារឲ្យយើងត្រូវតែធ្វើក៏ដោយ។ មិនចាំបាច់ត្រូវធ្វើម្ហូបឲ្យឆ្ងាញ់ដូចក្នុងហាងអ្វីទេ គ្រាន់តែម្ហូបធម្មតាៗចេញពីស្នាដៃយើង គឺគាត់ពេញចិត្តណាស់ទៅហើយ។

៦. រ៉ូមែនទិក៖ មិនមែនតែនារីទេដែលចូលចិត្តភាពផ្អែមល្ហែម បុរសៗក៏ដូចគ្នា។ ពួកគេចង់បានអនាគតភរិយាចេះផ្អែមល្ហែមឲ្យដូចកាលនៅជាសង្សារនឹងគ្នាអញ្ចឹង។

៧. ជាអ្នកស្ដាប់ដ៏ពូកែម្នាក់៖ បើនិយាយឲ្យស្មោះត្រង់ទៅ បុរសគេជាមនុស្សពូកែស្ដាប់ជាងយើង ព្រោះគេដឹងថា បើមិនស្ដាប់យើងរអ៊ូទេ យើងនឹងខឹងគេអត់និយាយរកមិនខាន។ អញ្ចឹង ស្រីៗយើងគួរដឹងចំណុចនេះ ហើយធ្វើខ្លួនជាអ្នកស្ដាប់ឲ្យបានច្រើន៕

ដកស្រង់ពី៖ becauseoflove168