ហេតុអីគ្រាន់តែសម័យកាលកែប្រែ ស្នេហាក៏កែប្រែដែរ? អ្នកណាទៅអាចមើលឃើញពីចិត្តមនុស្សទៅ ព្រោះចិត្តគេ និង ការស្រឡាញ់ គេអាចផ្លាស់ប្ដូរទៅតាមសម័យកាលបែបនេះ។ កាន់តែទំនើបស្នេហាក៏កាន់តែឃ្លាតឆ្ងាយព្រោះ ៖
១. អ្នកមិនទាន់បានរៀបចំជំហរខ្លួនឲ្យបានល្អ ៖ អ្នកមិនបានរៀបចំខ្លួនឲ្យបានគ្រប់គ្រាន់មុនពេលទទួលយកស្នេហា ពេលខ្លះអ្នកខ្វះភាពពិតប្រាកដក្នុងខ្លួន មិនដឹងថាអ្វីជាអនាគត និង គោលដៅអ្នក ហើយទទួលយកវាគ្រាន់តែបង្គ្រប់អ្វីដែលអ្នកខ្វះខាត។
២. អ្នកច្រឡំអារម្មណ៍ស្នេហាជាមួយអារម្មណ៍ផ្សេង ៖ អ្នកមិនទាន់ចែកដាច់រវាងអារម្មណ៍ស្រឡាញ់ និង អារម្មណ៍តណ្ហា អារម្មណ៍ដែលពុះកញ្ជ្រោលមួយឆាវ ដូច្នេះហើយទើបមានការបែកបាក់គ្នាពេលដែលអ្នកអស់អារម្មណ៍ទៅវិញ។
៣. អ្នកគ្មានពេលសម្រាប់គ្នា ៖ ការងារអ្នកកាន់តែច្រើន មនុស្សដែលអ្នកស្គាល់ក៏មានច្រើន ដូច្នេះហើយអ្នកមិនសូវមានពេលសម្រាប់គ្នា ដូច្នេះហើយទើបមានការប្រេះឆា និងឃ្លាតឆ្ងាយ។
៤. អ្នកនៅតែវិលវល់ជាមួយអ្នកចាស់ ៖ អ្នកមានភាពងប់ងុលខ្លាំងទៅលើស្នេហាដែលបានកន្លងផុត ហើយអ្នកយកអារម្មណ៍ធំជាងអ្វីទាំងអស់ ដូច្នេះហើយទោះបីអ្នកជួបមនុស្សល្អក៏អ្នកមិនចេះទទួលយកហើយនៅតែធ្វើខ្លួនដុនដាបជាមួយអ្នកចាស់។
៥. អ្នករស់នៅជាមួយបច្ចេកវិទ្យា ជាជាងការពិត ៖ អ្នកលែងចាប់អារម្មណ៍នឹងមនុស្សនៅក្បែរខ្លួន ហើយចំណាយពេលដែលអ្នកមានទៅលើបណ្ដាញសង្គមជាជាងមនុស្សដែលអ្នកស្រឡាញ់ ដូច្នេះហើយអារម្មណ៍ក៏កាន់តែបាត់បង់ ស្នេហាក៏កាន់តែសោះកក្រោះ។
៦. អ្នកមិនចង់នៅមួយកន្លែង ៖ អ្នកចង់ផ្លាស់ប្ដូរអ្វីដែលអ្នកមានដើម្បីទៅរកអ្វីដែលថ្មី ទោះអ្នកមានមនុស្សល្អនៅក្នុងដៃក៏ដោយ នេះហើយជាហេតុផលដែលអ្នកមិនអាចស្រឡាញ់មនុស្សម្នាក់រហូត ព្រោះសម័យកាន់តែទំនើបភាពភ្លើតភ្លើនក៏កាន់តែច្រើន។
ប្រភព៖ Kanha