កាលពីថ្មីៗនេះ នៅលើគណនីអ៊ីនស្តារក្រាមរបស់មិត្តស្រី Elon Musk តារាចម្រៀង Grimes បានចែកចាយពីដំណឹងគួរឲ្យភ្ញាក់ផ្អើលមួយ ដែលរូបនាងបានឆ្លងវីរុស កូវីដ១៩ បន្ទាប់ពី តារារូបនេះ មានអាការៈគ្រុនក្តៅ ហើយនឹងក្តៅខ្លួន។
យ៉ាងណាមិញ តារាចម្រៀងវ័យ ៣២ ឆ្នាំរូបនេះ មិនបានបង្ហើបថា តើមិត្តប្រុស ដែលទើបតែក្លាយជាមហាសេដ្ឋីជាងគេលើពិភពលោក និងកូនប្រុសអាយុ ៨ ខែរបស់នាង បានឆ្លងវីរុសនេះទេ ក៏ប៉ុន្តែ Grimes ក៏បានលើកទឹកចិត្តដល់អ្នកបានឆ្លងវីរុសមួយនេះ ឲ្យមានស្មារតីរឹងមាំ និងតស៊ូជាមួយវាផងដែរ។
គួររំលឹកផងដែរថា Grimes បានទាក់ទងស្នេហាជាមួយមហាសេដ្ឋីបច្ចេកវិទ្យា Elon Musk អស់រយៈពេលជិត ៣ ឆ្នាំមកហើយ មិនត្រឹមតែប៉ុណ្ណោះ អ្នកទាំងពីរក៏បានចំណងដៃ កូនប្រុសដំបូងរបស់ពួកគេ កាលពីខែឧសភា ឆ្នាំ ២០២០ កន្លងទៅនេះ។
លើសពីនេះទៅទៀត ក្នុងសប្តាហ៍នេះ មិត្តប្រុសរបស់តារាស្រីរូបនេះ លោក Elon Musk ក៏បានក្លាយជាអ្នកមានបំផុតនៅលើពិភពលោកជាមួយនឹងទ្រព្យសម្បត្តិចំនួន ១៩៤,៨ ពាន់លានដុល្លារ ដែលបានវ៉ាដាច់លោក Jeff Bezos នាយកប្រតិបត្តិក្រុមហ៊ុន Amazon៕
សូមទស្សនារូបភាពខាងក្រោម៖