កប់ណាស់! លើកនេះ ហេង កែវនីតា កាន់តែហ៊ានស្លៀកស៊ិចស៊ីខ្លាំងជាងមុន

ពិធីការនីដ៏មានប្រជាប្រិយភាព កញ្ញា ហេង កែវនីតា គឺជាតារាស្រីមួយរូប ដែលមហាជន ក៏ដូចជាហ្វេនៗជាច្រើន តែងតែស្គាល់នាងជាយូរមកហើយ ដោយសារតែនាងមានទាំងសមត្ថភាពសិល្បៈដ៏ពូកែ សម្រស់មុខមាត់ក៏ស្រស់ស្អាត គួរជាទីចាប់អារម្មណ៍ មិនថាលេងស្ទីលតែងខ្លួនបែបណាក៏ដោយ។ 

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ស្របពេលដែលការងារសិល្បៈទំនេរបន្តិច ហេង កែវនីតា ក៏បានទៅសម្រាកលំហែកាយនៅឯសណ្ឋាគារមួយកន្លែងយ៉ាងរីករាយផងដែរ។

តែអ្វីដែលកាន់តែពិសេស និងធ្វើឲ្យគ្រប់គ្នាកាន់តែចាប់អារម្មណ៍ មើលនាងមិនដាក់ភ្នែកនោះ គឺក្នុងការបង្ហាញខ្លួននាដើមឆ្នាំ ២០២១ នេះ យើងឃើញថា តារាស្រីរូបនេះបានបង្អួតសម្រស់របស់ខ្លួន ជាមួយឈុតប៊ីគីនី បញ្ចេញសាច់យ៉ាងទ្រលុកទ្រលន់ មើលទៅពិតជាស៊ិចស៊ីខ្លាំងជាងរាល់ដងតែម្ដង។ ហើយតាមរយៈរូបថតមួយសន្លឹកដែរ នាងទើបតែបានបង្ហោះនៅលើគណនី IG នាពេលថ្មីៗនេះ នៅពេលដែលអ្នកនិយមលេងបណ្ដាញសង្គមឃើញហើយ ក៏នាំគ្នាសរសើរពីនាងសឹងគ្រប់គ្នាផងដែរ៕

ចង់ជ្រាបច្បាស់​ ទស្សនារូបភាពខាងក្រោម ៖