កុំមើលងាយ! Ah Gi Leader និងប្អូន ទម្លាយ១ថ្ងៃរកចំណូល ១០ទៅ ២០មុឺនដុល្លារ (មានវីដេអូ)

 ប្រិយមិត្ត ក៏ដូចជាទស្សនិកជន ជាពិសេសអ្នកដែលគាំទ្រទៅលើវិស័យអនឡាញ លក់ឡេ ពិតជាបានស្គាល់ និងដឹងយ៉ាងប្រាកដពី អ្នកលក់ឡេតាមអនឡាញ ពីរនាក់បងប្អូន គឺកញ្ញា អាជឺ និង អាមុី ដែលកំពុងមានឈ្មោះ បោះសម្លេងខ្លាំងនៅក្នុងសង្គមហ្វេសប៊ុក។

ជាក់ស្តែងនៅពេលថ្មីៗនេះ យោងតាមបទសម្ភាសន៍ដែលអ្នកទាំងពីរ បានផ្តល់ឲ្យតាមរយ:លោក អុឹម ជឺវ៉ា នៅក្នុងនាទីសិល្បករកម្ពុជា កញ្ញា បាននិយាយរៀបរាប់ពីការតស៊ូដំបូង ក៏ដូចជាប្រាក់ចំណូលដែលអ្នកទាំងពីរទទួលបានពីការលក់ឡេនៅក្នុងមួយថ្ងៃៗ ប្រាប់ដល់ប្រិយមិត្តយ៉ាងដូច្នេះថា៖

“នៅក្នុងថ្ងៃធម្មតា គាត់អាចលក់បានលុយខ្ទង់ពី២ មុឺនទៅ ៥មុឺនដុល្លារ តែនៅពេលដែលឥវ៉ាន់មានការកាត់ស្កុកច្រើន អាចរកចំណូលបានពី១០មុឺន ទៅ២០មុឺនដុល្លារនៅក្នុងមួយថ្ងៃ។”

អ្នកនាងក៏បានបន្ថែមបន្តទៀតផងដែរថា អ្នកនាង និងប្អូនស្រីអ្នកនាង បានចាប់ផ្តើមរកស៊ី ជាមួយនិងវិស័យនេះ ចាប់តាំងតែពីពេលដែលអ្នកនាងនៅរៀនថ្នាក់ទី៩ មកម៉្លេះ ដោយដើមទុនដំបូងអ្នកនាងមានត្រឹមតែ៥០ដុល្លារតែប៉ុណ្ណោះ៕

ខាងក្រោមនេះ ជារូបភាពរបស់បងប្អូនសេដ្ឋីលក់ឡេទាំងពីរគឺ កញ្ញា អាជឺ និងកញ្ញា អាមុីផ្ទាល់តែម្តង សូមទស្សនារូបខាងក្រោម:

https://youtu.be/Dimj1IkhsLM