សង្គ្រាមពាក្យសម្ដី ម៉ែរួយ និងអាចារ្យអេ ត្រូវ​បាន​បញ្ចប់

យោង​តាមការ Live Video ក្នុង Facebook Page របស់អាចារ្យអេ ដែលគ្រប់គ្នាស្គាល់​ថាជាអគ្គនាយក​វិទ្យុ ABC កម្ពុជាកាលពីថ្ងៃទី ៣០ ខែកក្ដដា ឆ្នាំ ២០២០ កន្លងទៅនេះ បាននិយាយវាយប្រហារនិង បរិហារកេរ្តិ៍ មែ​រួយ យ៉ាង​ខ្លាំងខ្លាដោយប្រើពាក្យសម្តីមិនគប្បី ទាំងដែល លោក មិន​បានស្គាល់ មែរួយ ច្បាស់​ផង​ឮ​តែតាម ការផ្ញើររបស់ប្រិយមិត្តខ្លួនថា មែរួយ ប្រើវិធីសាស្ត្រគ្រប់យ៉ាងបោកប្រាស់ ប្រជា​ពល​រដ្ឋ​ខ្មែរ ។

អាចារ្យអេ ក៏បាន​ប្រាប់ប្រិយមិត្តរបស់លោក ថា លើក​ក្រោយ​កុំ​យកព័ត៌​មាន​មិន​ច្បាស់​មក​ប្រាប់​លោក បន្ត​ទៀត បើនិយាយខុសប្រយ័ត្នគេប្តឹង ។ ក្នុងនោះ ម៉ែរួយ ក៌បានបង្ហោះ​សារ​ឆ្លើយ​តប​ទៅ​អាចារ្យអេ​មានលិខិតស្នាម​អនុញាតិត្រឹមត្រូវ​ទៅតាមផ្លូវច្បាប់។​ឃើញ​ដូច្នេះ​អាចារ្យអេ ក៏បាន​ឆ្លើយ​តប​ទៅ ម៉ែរួយ វិញថា៖” ក្រុមហ៊ុន ម៉ែរួយ ជាក្រុមហ៊ុន​ស្រប​ច្បាប់ ខ្ញុំឈប់​វាយប្រហារបន្តទៀត​ហើយ ចាប់​ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នេះ​តទៅ”។